ជប៉ុន គ្រោងចេញថ្លៃសំបុត្រយន្តហោះពាក់កណ្ដាលសម្រាប់ភ្ញៀវបរទេស ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ
ជប៉ុន៖ នៅឆ្នាំនេះ ប្រទេសជប៉ុន បានរំពឹងថា វិស័យទេសចរណ៍របស់ខ្លួន នឹងមានកំណើនយ៉ាងគំហុក ស្របពេលដែលខ្លួន ត្រូវធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០។ តែជាអកុសល ជំងឺកូវីដ១៩ បានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩ បានធ្វើឱ្យព្រឹត្តិការណ៍នេះ ត្រូវបានលុបចោល ខណៈភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅប្រទេសជប៉ុន ក៏បានធ្លាក់ចុះ ៩៩,៩ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ រដ្ឋាភិបាលជប៉ុន គ្រោងដាក់ចេញគោលការណ៍ក្នុងការចេញថ្លៃសំបុត្រយន្តហោះ ពាក់កណ្ដាល សម្រាប់ភ្ញៀវបរទេស ដែលមានបំណងនឹងធ្វើដំណើរកម្សាន្តនៅជប៉ុន នៅក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២០។ លោក Hiroshi Tabata ប្រធានទីភ្នាក់ងារទេសចរណ៍ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ជប៉ុន បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានត្រៀមទឹកប្រាក់ ១២,៥ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីស្ដារឡើងវិញនូវវិស័យទេសចរណ៍ ដែលគ្រោងនឹងចាប់ផ្ដើមយ៉ាងឆាប់បំផុត នៅខែកក្កដា ខាងមុខនេះ។
ភ្ញៀវទេសចរ អាចនឹងទទួលបានកាដូពិសេស ដោយរដ្ឋាភិបាលជប៉ុន នឹងចេញថ្លៃសំបុត្រយន្តហោះពាក់កណ្ដាល សម្រាប់ការហោះហើរទៅកាន់ប្រទេសនេះ។
សូមជម្រាបថា ជប៉ុនមិនមែនជាប្រទេសទីមួយទេ ដែលរៀបចំកម្មវិធីពិសេសនេះ។ ប្រទេសអ៊ីតាលី ក៏បានបង្ហាញផែនការក្នុងការចេញថ្លៃសំបុត្រយន្តហោះពាក់កណ្ដាល និងថ្លៃស្នាក់នៅក្នុងចំណែក១ភាគ៣ សម្រាប់ភ្ញៀវទេសចរ ដែលមានបំណងធ្វើដំណើរទៅកម្សាន្តនៅកោះ Sicily របស់ខ្លួនផងដែរ៕
ប្រភព៖ Standard
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍