អស់ក្ដីបារម្ភសម្រាប់ពលរដ្ឋខ្មែរ ដែលមានបំណងធ្វើមាតុភូមិនិវត្តន៍ ដោយមិនត្រូវការវិញ្ញាបនបត្របញ្ជាក់សុខភាពទៀតនោះទេ
ភ្នំពេញ៖ កាលពិថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្ដីណែនាំមួយ ដែលតម្រូវឱ្យរាល់អ្នកដំណើរតាមផ្លូវអាកាស ទាំងជនជាតិខ្មែរ ទាំងជនបរទេស ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង និងឯកសារធានារ៉ាប់រងសុខភាព (Health Insurance Documents) ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិក។
យ៉ាងណាមិញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរ ដែលកាន់លិខតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេស វិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ១៩ទេ។ ទោះយ៉ាងណាពេលវិលត្រឡប់មកដល់ប្រទេសវិញ គឺតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាក ថាតើមានរោគឆ្លង ឬអត់រោគឆ្លង ទើបអនុញ្ញាតឱ្យទៅលំនៅឋានវិញ។
សូមជម្រាបថា គិតមកទល់ថ្ងៃទី២៧ឧសភានេះ កម្ពុជា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១២៤ករណី ក្នុងនោះ ជាសះស្បើយ ១២២ករណី ហើយ ២ករណីទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕
អត្ថបទ៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍