Connect with us

Arsenal ដាក់ការចាប់អារម្មណ៍ ចង់បាន Ousmane Dembele

អង់គ្លេស៖ បន្ទាប់មានព័ត៌មាន Barcelona ដាក់ Ousmane Dembele ក្នុងលក្ខខណ្ឌខ្ចីជើង, Arsenal បានដាក់ការចាប់អារម្មណ៍ និងចង់បានខ្សែប្រយុទ្ធ សញ្ជាតិបារាំង នៅចប់រដូវកាលនេះ។
Barcelona បានរៀបចំឱ្យអតីតកីឡាករ Dortmund ចេញ ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីកាត់បន្ថយការចំណាយលើប្រាក់ឈ្នួល ហើយក្រៅពីនេះ គោលបំណងធំរបស់ក្លិប គឺចង់បាន Neymar មកវិញ។

ចំណែកការចង់បាន Demele ទៅកីឡដ្ឋាន Emirate គេក៏មិនទាន់ច្បាស់ដែរថា ក្លិប Arsenal បានចរចាយ៉ាងណាហើយជាមួយ Barcelona ដោយគ្រាន់តែទម្លាយថា ក្រុមលោក Mikel Arteta កំពុងប្រជែងដណ្ដើមខ្សែប្រយុទ្ធរូបនេះ ជាមួយនឹងក្លិប Juventus។

Barcelona ចង់បានការចរចា Ousmane Dembele ស្រដៀងនឹងខ្សែប្រយុទ្ធ Philippe Coutinho ដែលកំពុងលេងនៅ Bayern Munich ទឹកដីអាល្លឺម៉ង់ដែរ។
Ousmane Dembele បានឈ្នះ LaLiga ២ដងជាមួយ Barca ក្រោយចេញពី Dortmund នៅឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ១៣៥លានផោន។ គេបង្ហាញខ្លួនបាន ៧៤ប្រកួតប៉ុណ្ណោះ ដោយសារតែមានរបួសធ្ងន់ធ្ងរដល់ទៅ ១០ដង ហើយរបួសធ្ងន់ ចុងក្រោយកាលពីខែកុម្ភៈ បានធ្វើឱ្យអនាគតរបស់គេហាក់ត្រូវបានបញ្ចប់ ខណៈកីឡាករដែលជំនួសតំណែងគេនោះគឺ Ansu Fati និង Francisco Trincao៕

Loading...

ពេញនិយម