Connect with us

ខ្សែបម្រើ Douglas Costa ពិចារណាការចូលនិវត្តន៍ ត្រឹមវ័យ២៩ឆ្នាំ

អ៊ីតាលី៖ ខ្សែបម្រើ Juventus កីឡាករ Douglas Costa បានសារភាពថា គេធ្លាប់ពិចារណារឿងចូលនិវត្តពីពិភពបាល់ទាត់ ត្រឹមវ័យ ២៩ឆ្នាំប៉ុណ្ណោះ ដ្បិតតែគេមានរបួសច្រើនជាងបង្ហាញខ្លួនលើទីលាន។
កីឡាករជនជាតិប្រេស៊ីល ធ្លាប់ត្រូវបង្ខំចិត្តជួលអ្នកឯកទេសចិត្តសាស្ត្រ ដើម្បីដោះស្រាយផលប៉ះពាល់ផ្លូវចិត្តនៃការរងរបួសរបស់គេ។ រូបគេ បានខកខានលេង ១៧ប្រកួតក្នុងរដូវកាលនេះ ដោយសារតែរបួស ហើយរបួសនេះទៀតសោត ច្រើនមានបញ្ហាលើសរសៃពួរ និងកំភួនជើង។

Douglas Costa បានលើកឡើងថា គេត្រូវធ្វើតេស្តច្រើនជាងគេបានលេង។ រាល់ពេលគេរបួស គេពិតជាមានកង្វល់ខ្លាំងណាស់។ វាជារឿងមួយធ្វើឱ្យគេឈឺចាប់។
សូមបញ្ជាក់ថា Douglas Costa ត្រូវបាន Juventus ខ្ចីជើងពី Baayern Munich នៅឆ្នាំ២០១៧-១៨ ហើយបច្ចុប្បន្នជាកីឡាករផ្លូវការរបស់ក្រុមសេះបង្កង់៕

Loading...

ពេញនិយម