Connect with us

មានដឹងដែរឬទេ ថាតួឯកប្រុសក្នុងរឿង “ផ្កាស្លា” លោក នូ ឧសភា មានអាយុប៉ុន្មាន?

ភ្នំពេញ៖ ក្នុងឆ្នាំ២០២០នេះ នូ ឧសភា ដែលជាតារាសម្តែង និង ជាតារាចម្រៀង បែបមនោសញ្ចេតនាប្រចាំ TMS កំពុងតែបោះសំឡេង លើឆាកសិល្បៈ ពីបទចម្រៀងដែលមានចំណងជើងថា “ព្រងើយ” គឺធ្វើឱ្យប្រិយមិត្តអ្នកស្តាប់អន្លង់អន្លោចតាមចង្វាក់បទចម្រៀងបែបមនោសញ្ចេតនាមួយបទនេះជាខ្លាំង ពិសេសអត្ថន័យ។

នូ ឧសភា ជាតារាចម្រៀង ហើយក៏ជាតួឯកម្នាក់ដែលល្បីនៅក្នុងរឿង “ផ្កាស្លា” របស់ស្ថានីយទូរទស្សន៍ CTN ដែលកំពុងតែចាក់បញ្ចាំងជារៀងរាល់សប្តាហ៍ ហើយលោកក៏ចេះលេងហ្គីតាផងដែរ។ ប្រិយមិត្តមួយចំនួនមិនទាន់ដឹងថា អាយដលរបស់ខ្លួនមានអាយុប៉ុន្មាននោះ ពេលនេះ MyTV Plus សូមបញ្ជាក់ប្រាប់ប្រិយមិត្តឱ្យបានដឹងពីអាយុពិតរបស់ លោក នូ ឧសភា សម្រាប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ លោកមានអាយុ២៧ឆ្នាំហើយ ពិតជានៅក្មេងមែនសម្រាប់តារាសម្តែងមួយដួងនេះ។

តារាសម្តែងដែលមានរាងខ្ពស់សង្ហា លោក នូ ឧសភា បានធ្វើឱ្យវិថីសិល្បៈរបស់ខ្លួន ទទួលបានជោគជ័យជាខ្លាំង ពិសេសក្នុងរឿង “ផ្កាស្លា” តែម្តង។ យើងមិនទាន់ដឹងទេថា តើមានតារាចម្រៀង តារាសម្តែង និងហ្វេនរបស់គាត់ណាខ្លះ ចូលរួមពិធីខួបកំណើតរបស់គាត់នោះទេ មានតែតាមដានទាំងអស់គ្នាថា នឹងមានតារាសម្តែង តារាចម្រៀង រូបណាខ្លះ ចូលរួមនៅពេលល្ងាចនេះ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម