Connect with us

ថៃ ផ្ដល់ថវិកា២លានបាតដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ព្រះរាជាណាចក្រថៃ បានផ្ដល់នូវថវិកាចំនួន ២លានបាត (ជាង ៦២០០០ដុល្លារ) ដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ថវិកានេះ ត្រូវបានប្រកាសនៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

លោកឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការជាមួយនឹងបណ្ដាក្រុមហ៊ុនថៃនៅកម្ពុជា ដោយធ្វើការណែនាំ ធ្វើយ៉ាងណាមិនឱ្យក្រុមហ៊ុនទាំងនោះដំឡើងតម្លៃទំនិញនៅកម្ពុជា និងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះ ឱ្យមានការចែករំលែកនូវសម្ភារអនាម័យ ដូចជាម៉ាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។

គិតមកទល់ថ្ងៃទី២៧ឧសភានេះ កម្ពុជា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១២៤ករណី ក្នុងនោះ ជាសះស្បើយ ១២២ករណី ហើយ ២ករណីទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕

ប្រភព៖ AKP

កែសម្រួល៖ លាភ

Loading...

ពេញនិយម