Connect with us

បាត់មុខរយៈ ស្រាប់តែពេលនេះ ព្រីម លីហ្សា លេចមុខក្នុងកម្មវិធី “ពេញចិត្តឬអត់”

ភ្នំពេញ៖ ទស្សិកជនប្រាកដជាភ្ញាក់ផ្អើល ក្រោយឃើញវត្តមានតារាសម្តែង កញ្ញា ព្រីម លីហ្សា វិលត្រឡប់មកវិថីសិល្បៈសាជាថ្មី បន្ទាប់ពីកញ្ញា បានបាត់មុខមួយរយៈ មិនបានបញ្ចេញមុខមាត់នៅលើឆាកតន្ត្រី ក៏ដូចជាមិនចូលរួមសម្តែងឱ្យផលិតកម្មផ្សេងៗនោះឡើយ ក្រោយតារាសម្តែងម្នាក់នេះ បានសាងភាពល្បីរបស់ខ្លួនក្នុងការសម្តែងបទចម្រៀងជាមួយ លោក ឆាយ វីរៈយុទ្ធ គឺបទ “ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ”។

ថ្មីៗនេះ កញ្ញា ព្រីម លីហ្សា បានបង្ហាញខ្លួនសាជាថ្មី ក្នុងកម្មវិធី “ពេញចិត្តឬអត់” របស់ស្ថានីយទូរទស្សន៍ MYTV ។ ក្នុងការបង្ហាញខ្លួននេះ បានធ្វើឱ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏ចង់ដឹងថា តើមួយរយៈនេះកញ្ញាបានបាត់មុខទៅណា? យោងតាមបណ្តាញ Instagram របស់កញ្ញាផ្ទាល់តែម្តង បានបង្ហាញឱ្យឃើញថា ព្រីម លីហ្សា ក៏មានភាពមមាញឹកជាមួយការបង្ហាញម៉ូដសម្លៀកបំពាក់ឱ្យក្រុមហ៊ុនធំៗមិនថាទាំងក្នុងស្រុក ទាំងក្រៅស្រុកនោះឡើយ។

ទស្សនិកជនអាចនឹងបានដឹងថា តើកញ្ញា ព្រីម លីហ្សា មានអ្វីប្លែកសម្រាប់កម្មវិធី “ពេញចិត្តឬអត់” របស់ស្ថានីយទូរទស្សន៍ MYTV ហើយគាត់នឹងយកអ្វីមកសម្តែងនៅពេលនោះ? ពិតជាពិសេសណាស់គ្រាន់តែឃើញការតុបតែងខ្លួនរបស់គាត់ ក៏ប្លែកខុសពីធម្មតាដែរ គឺកញ្ញា ព្រីម លីហ្សា តុបតែងខ្លួនជាលក្ខណៈបែបអឺរ៉ុប ហើយកញ្ញាពិតជាថែរក្សាសម្រស់របស់ខ្លួនឱ្យនៅដដែល មិនចាស់ មិនផ្លាស់ប្តូរសោះ នៅតែស្អាតមិនចាញ់ក្មេងនោះទេ។ ទស្សនិកជនកុំភ្លេចរង់ចាំទស្សនាកម្មវិធី “ពេញចិត្តឬអត់” ទាំងអស់គ្នា៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម