Connect with us

ជីវិតមនុស្ស ៣៦នាក់ បានស្លា ប់ តែជនដៃដល់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារត្រឹម ១០ខែក្នុងហេតុការភ្លើងឆេះអគារផលិតគំនូរជីវចលកាលពីឆ្នាំមុន

ជប៉ុន៖ សំណុំរឿងភ្លើងឆេះអគារផលិតភាពយន្តគំនូរជីវចលដ៏ល្បីប្រចាំប្រទេសជប៉ុនកាលពីឆ្នាំមុន ពេលនេះ ត្រូវបានតុលាការសម្រេចកាត់ក្តីឱ្យជនដៃដល់ជាប់ពន្ធនាគាររយៈពេល ១០ខែ ស្របពេលដែលជនរងគ្រោះ ដែលជាបុគ្គលិកផលិតគំនូរជីវចលចំនួន ៣៦ នាក់ បានបាត់បង់ជីវិត ដោយសារការជាប់គាំងនៅជាន់ខាងលើនៃអគារ។

សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបញ្ជាក់ថា អ្នកទោស Shinji Aoba វ័យ ៤២ ឆ្នាំ បានប្រើប្រាស់សាំងចំនួន ២ កាដុងធំៗ ដើម្បីដុតអគារផលិតគំនូរជីវចលដ៏ល្បីប្រចាំប្រទេសជប៉ុនកាលពីខែកក្កដា ឆ្នាំ២០១៩ ដោយសារអ្នកទោស Aoba បានអះអាងថា ក្រុមហ៊ុនគំនូរជីវចលមួយនេះ បានចម្លងស្នាដៃខ្លួន។

កំឡុងពេលធ្វើសកម្មភាព អ្នកទោស Aoba ត្រូវបានរងរបួស និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្យូតូ ក្រោយមកក៏ត្រូវបានបញ្ជូនទៅប៉ុស្តិ៍ប៉ូលិសវិញ ប៉ុន្តែរបួសរបស់គេ ធ្វើឱ្យគេមិនអាចដើរបានឡើយ។ ទោះជាយ៉ាងណា តុលាការបានចេញសាលក្រមសម្រេចកាលពីពេលថ្មីៗនេះ ដោយកាត់ទោសឱ្យ Aoba ជាប់ពន្ធនាគាររយៈពេល ១០ខែ៕

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម