Connect with us

អ្នកចាត់ការ Tottenham Hotspur ថា កីឡាកររបស់ខ្លួន បានជាសះស្បើយមកប្រក្រតីវិញហើយ

អង់គ្លេស៖ អ្នកចាត់ការ Tottenham Hotspur លោក Jose Mourinho បានឱ្យដឹងថា កីឡាករសំខាន់ៗរបស់លោក បានជាសះស្បើយមកប្រក្រតីវិញហើយ។
មុនពេលការប្រកួតត្រូវបានផ្អាកដោយសារកូវីដ១៩ Tottenham Hotspur ជួបប្រទះបញ្ហាកីឡាករជាច្រើនរូបរងរបួស ដែលមានដូចជា ខ្សែប្រយុទ្ធ Harry Kane របួសសរសៃពួរ ខ្សែប្រយុទ្ធ Heung Min Son ដែលមានរបួសដៃ ខណៈ ខ្សែប្រយុទ្ធ Steven Bergwijn និងខ្សែបម្រើ Moussa Sissoko សុទ្ធតែអវត្តមានដោយសាររបួសរៀងខ្លួនដែរ។ យ៉ាងណាមិញ ដំណឹងល្អ គឺពួកគេបានធូរស្បើយច្រើន និងអាចត្រៀមខ្លួនបាន ពេលការប្រកួតវិលមកដំណើរការវិញ។

លោក Mourinho បាននិយាយថា ” ពួកគេបានជាសះស្បើយហើយ ចំណែកឯកីឡាករដទៀត អាចត្រៀមខ្លួនក្នុងការប្រកួតហើយ។ ពួកគេទាំង ៤នាក់ ក្នុងពេលនេះ បានត្រឹមធ្វើការហ្វឹកហាត់ប៉ុណ្ណោះ ពួកគេមិនមានបញ្ហាអ្វីទៀតទេ។ ខ្ញុំគិតថា បើពួកយើង ទទួលបាន អនុញ្ញាតឱ្យហ្វឹកហាត់មកវិញ តែ ២-៣សប្តាហ៍ទេ ពួកគេនឹងត្រៀមខ្លួនក្នុងការប្រកួតបាន “។
យ៉ាងណាមិញ Mourinho បានបន្ថែមថា ទោះជាពួកត្រៀមក្នុងការប្រកួតហើយក្ដី តែលោកច្បាស់ថា ពួកគេនឹងមិនអាចលេងដល់កម្រិតពួកគេទេ។

Loading...

ពេញនិយម