Connect with us

បទ “ច្រណែនអ្នកចាស់” បង្ហាញពីអារម្មណ៍ឈឺចាប់ថ្មី ពីលោក នូ ឧសភា

កាលពីម្សិលមិញនេះ TMSCambodia បានបញ្ចេញបទចម្រៀងថ្មីមួយរបស់លោក នូ ឧសភា ដែលចាក់ដោតដល់អារម្មណ៍របស់អ្នកគាំទ្រជាច្រើន និងដើម្បីអបអរដល់ការដែល Youtube របស់ TMSCambodia ទទួលបានអ្នកចុច Subscribe ដល់ 100K ហើយទើបតែទទួលបាន Silver Play Button កាលពីពេលថ្មីៗនេះ។

បទថ្មីនោះមានចំណងជើងថា “ច្រណែនអ្នកចាស់” ជាបទត្រូវបានតែងទំនុកច្រៀងដោយលោក នូ ឧសភាផ្ទាល់។ លោក នូ ឧសភា គឺជាតារាដែលមានជំនាញជាច្រើន ទាំងការច្រៀង តែងនិពន្ធ សម្ដែង ទាំងដើរម៉ូត ហើយមួយរយៈចុងក្រោយនេះ លោកពិតជាទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន តាមរយៈបទចម្រៀង ក៏ដូចជារឿងភាគ និងរឿងខ្នាតធំៗជាច្រើន ដែលលោកបានសម្ដែង។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ពោលគឺថ្ងៃទី២៧ ខែឧសភា គឺជាថ្ងៃខួបកំណើតគម្រប់ ២៧ឆ្នាំរបស់លោក នូ ឧសភាផ្ទាល់តែម្ដង ហើយបទ “ច្រណែនអ្នកចាស់នេះ” គឺជាកាដូមួយ នៅក្នុងថ្ងៃដ៏ពិសេសនេះ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ TMSCambodia

កែសម្រួល៖ លាភ

Loading...

ពេញនិយម