Connect with us

ជនពិការម្នាក់ គាបកាំភ្លើ ងនៅនឹងជើង ចូលប្ល ន់ហាងលក់គ្រឿងអលង្ការ (មានវីដេអូ)

ប្រេស៊ីល៖ ហេតុការណ៍ដ៏ចម្លែកមួយ បានកើតឡើង នៅក្នុងហាងលក់គ្រឿងអលង្ការ នាក្រុងកានីឡា ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទកន្លងទៅ ដោយជនពិការម្នាក់ ដែលកំពុងជិះលើរទេះ បានព្យាយាមចូលប្លន់ក្នុងហាង ដោយគាបកាំភ្លើងនៅនឹងជើង រួចអាម៉េ ភ្ជង់បុគ្គលិកលក់គ្រឿងអលង្ការថែមទៀតផង។

សកម្មភាពរបស់ជនពិការនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព។ បុរសពិការដដែល បានបិទមុខ ដើម្បីលាក់បាំងអត្តសញ្ញាណរបស់ខ្លួន។ យោងតាមសារព័ត៌មានក្នុងស្រុក ជនសង្ស័យ មានអាយុ ១៩ឆ្នាំ បានហុចក្រដាសមួយសន្លឹកទៅឱ្យអ្នកគិតលុយក្នុងហាងលក់គ្រឿងអលង្ការ ដែលក្នុងក្រដាសនោះបានប្រាប់គេឱ្យនៅស្ងៀម និងត្រូវដកប្រាក់ចេញឱ្យគេភ្លាម។ ប៉ុន្តែបុគ្គលិករូបនោះ គិតថាជារឿងលេងសើច ហើយមិនខ្វាយខ្វល់នឹងសកម្មភាពរបស់ជនសង្ស័យនោះឡើយ។

បន្ទាប់មក ជនសង្ស័យ ដែលទំនងជាមានសភាពគថ្លង់ផងនោះ បានដកកាំភ្លើងភ្ជក់អ្នកគិតលុយថែមទៀត។ យ៉ាងណាមិញ ការព្យាយាមប្លន់ក្នុងហាងលក់គ្រឿងអលង្ការនេះ ត្រូវទទួលបរាជ័យ ដោយបុគ្គលិកក្នុងហាង បានរាយការណ៍ទៅប៉ូលិស ដើម្បីចាប់ជនសង្ស័យដែលមិនអាចរត់គេចទៅណាឆ្ងាយបានឡើយ។ ក្រៅពីកាំភ្លើង សមត្ថកិច្ចក៏បានរកឃើញកូនកាំបិតមួយ ដែលសៀតនៅជាប់រទេះជនពិការនោះផងដែរ។ ទីបំផុត ទើបសមត្ថកិច្ច រកឃើញថា កាំភ្លើងនោះ គឺជាកាំភ្លើងជ័រតែប៉ុណ្ណោះ។ ចំណែក ជនសង្ស័យ បន្ទាប់ពីត្រូវឃាត់ខ្លួន អាចប្រឈមមុខនឹងបទប៉ុនប៉ងប្លន់៕

(ទស្សនាវីដេអូ)

ប្រភព៖ RT

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម