Connect with us

ផលិតករភាពយន្តម្នាក់ប្រកាសលក់សៀវភៅមុនចេញជាភាពយន្តដោយសាររឿងមួយនេះ!

ភ្នំពេញ៖ ផលិតករភាពយន្តខ្មែរមួយរូបដែលទទួលបានប្រជាប្រិយភាពក្នុងការផលិតខ្សែភាពយន្ត ដែលមានការសម្រិតសម្រាំងបានយ៉ាងល្អ ហើយក៏ទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនដែលនិយមចូលចិត្តទស្សនានៅក្នុងរោងភាពយន្តពិសេសគឺរឿង “ដើម្បីកូន” ដែលធ្វើឱ្យប្រិយមិត្តជាច្រើនទស្សនាហើយស្រក់ទឹក និងបែបរន្ធត់ ទស្សនាហើយពិតជាភ័យខ្លាចក្នុងអារម្មណ៍។

ថ្មីៗនេះ ដោយសារប្រទេសជាច្រើនជុំវិញពិភពលោកកំពុងជួបនៅវិបត្តិជំងឺកូវីដ-១៩ ក៏សម្រេចផ្អាកមិនឱ្យដំណើរការបើកទីតាំងជាច្រើននៅក្នុងប្រទេសកម្ពុជា រួមជាមួយការផ្អាកមិនឱ្យបើករោងភាពយន្តផងនោះ លោក ហ៊ុយ យ៉ាឡេង ហៅ “កថា ជ័យ” ដែលជាផលិតករដឹកនាំរឿងខ្មែរក៏បានបញ្ជាក់ពីខ្សែភាពយន្តថ្មីរឿង “ខ្មោចចូល” ប្រាប់ប្រិយមិត្តនៅក្នុងហ្វេសប៊ុករបស់លោកផ្ទាល់ដោយលោកបានសរសេរដូច្នេះថា “ដោយរោងភាពយន្តមិនទាន់បើកទ្វារដូចនេះមានតែចេញ ជាសៀវភៅជូនហ្វេនៗសិនកក់ឥឡូវនេះចំនួនមានកំណត់”។

ប្រិយមិត្តប្រាកដជាចង់ដឹងថា តើរឿង “ខ្មោចចូល” មានអត្ថន័យយ៉ាងណា និង ប្រវតិ្តបែបណា ព្រោះនេះជាភាពយន្តថ្មីមួយដែល លោក ហ៊ុយ យ៉ាឡេង ហៅ “កថា ជ័យ” បានសម្រិតសម្រាំងយ៉ាងល្អបំផុតសម្រាប់ឆ្នាំ២០២០នេះ ដោយសារតែវិបត្តិជំងឺកូវិដ-១៩ ធ្វើឱ្យរោងភាពមានការផ្អាកជាបណ្តោះអាសន្ន ទើបលោកសម្រេចផលិតជាសៀវភៅមុនសិន ក្រោយរោងភាពយន្តបើកដំណើរការវិញ។ ហើយរឿង “ខ្មោចចូល” នេះក៏ចង់និយាយពីប្រវិត្ត ឧត្តម ដែលជានាយទាហានម្នាក់នៅក្នុងសម័យសាធាណររដ្ឋផងដែរ ដូច្នេះប្រិយមិត្តដែលចង់ដឹងច្បាស់អាចរកទិញបានជាមួយលោក ហ៊ុយ យ៉ាឡេង ហៅ “កថា ជ័យ” នោះប្រាកដជាបានដឹងកាន់ច្បាស់ពីប្រវតិ្តនៃសាច់រឿងមួយនេះ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម