ចង់ទៅណាក៏ទៅចុះបើ “ឆ្អែតឆ្អន់” ទៅហើយ! អាល់ប៊ុមថ្មីពី បាន មុន្នីល័ក្ខ ពិតជាប្លែកក្នុងឆ្នាំ២០២០
ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលធ្លាប់ជួបមកហើយនូវស្នេហាបោកប្រាស់ ហើយក៏ធ្លាប់ក៏ជួបស្នេហាភូតភរផងដែរ។ បើគេស្រឡាញ់ចាំកុហកគេធ្វើអ្វី ការស្រឡាញ់អាស្រ័យលើការយល់ចិត្តគ្នាទៅវិញទៅមក ទើបស្នេហាអាចបន្តទៅមុខ ជាមួយគ្នាបានរយៈពេលយូរ។ ចុះហេតុអ្វីបានជា កញ្ញា បាន មុន្នីល័ក្ខ ជួបស្នេហាមិនយល់ចិត្តបែបនេះទៅវិញ តើអ្នកណាធ្វើឱ្យ បាន មុន្នីល័ក្ខ “ឆ្អែតឆ្អន់” ដល់ថ្នាក់នេះ?
អាល់ប៊ុមបទចម្រៀងថ្មីដែលមានចំណងជើងថា “ឆ្អែតឆ្អន់” របស់កញ្ញា បាន មុន្នីល័ក្ខ បានចេញកាលពីម្សិលមិញ ដែលធ្វើឱ្យទស្សនិកជនចូលទៅស្តាប់បានជិតមួយសែននាក់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ហើយក៏ជាអាល់ប៊ុមថ្មីរបស់ បាន មុន្នីល័ក្ខ នៅក្នុងផលិតកម្មថោន ផងដែរ។ បទចម្រៀង “ឆ្អែតឆ្អន់” រំលេចដោយទេសភាព វាលខ្សាច់ ដ៏ស្រស់ស្អាត អមជាមួយសាច់ភ្លេងបែបចង្វាក់រ៉ុក ពេលទស្សនាហើយ កាន់តែដាក់អារម្មណ៍ជាមួយបទចម្រៀងនេះតែម្តង។
សម្រាប់កញ្ញា បាន មុន្នីល័ក្ខ វិញ កញ្ញាក៏បានត្រៀមរួចជាស្រេចក្នុងការចេញនូវអាល់ប៊ុមថ្មីៗបន្ថែមទៀត សម្រាប់បំពេអារម្មណ៍ប្រិយមិត្ត ពិសេសយុវវ័យតែម្តង។ តារាចម្រៀងរាងតូចច្រឡឹង សម្រស់ស្រស់សោភា មានមន្តស្នេហ៍ ក៏អរគុណចំពោះទស្សនិកជន ក្នុងការគាំទ្រចំពោះកញ្ញាកន្លងមក ហើយក៏សង្ឃឹមថា ទស្សនិកជននៅតែស្រឡាញ់ នឹងផ្តល់ការគាំទ្រចំពោះកញ្ញាបន្ថែមទៀត៕
(ទស្សនាវីដេអូ)
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍