រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ជំនួយឥតសំណងជាង ២០លានដុល្លារ ទៀត សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវជំនួយឥតសំណង ក្នុងទឹកប្រាក់ប្រមាណ ២៥០១ លានយ៉េនជប៉ុន ត្រូវជាប្រមាណជាង ២២លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រវិស័យអប់រំ និងសុខាភិបាល ក្នុងពេលឆាប់ៗខាងមុខ។
គម្រោងផ្ដល់ជំនួយឥតសំណងនេះ ត្រូវបានប្រកាសនៅក្នុងជំនួបពិភាក្សារវាង លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា អមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។
លោកឯកអគ្គរាជទូត MIKAMI Masahiro បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ជំនួយបច្ចេកទេស, ហិរញ្ញប្បទានឥតសំណង ជាពិសេស ប្រាក់កម្ចីឥណទានសម្បទានផងដែរ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ និងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩៕
អត្ថបទ៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍