ក្លិបបាល់ទាត់ប្រេស៊ីល ចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ទោះបីជា កំពុងប្រឈមនឹងជំងឺCOVID19
ប្រេស៊ីល៖ ក្លិបបាល់ទាត់ប្រេស៊ីល បានវិលត្រឡប់មកហ្វឹកហាត់ នៅ សប្តាហ៍នេះវិញ ដើម្បីត្រួតពិនិត្យសុខភាព និង កាយសម្បទា របស់ កីឡាករ បន្ទាប់ពីគោរពតាមគោលការណ៍រដ្ឋាភិបាល ពោលគឺស្ថិតនៅក្នុងផ្ទះ ។
ម្ចាស់ជើងឯកប្រេស៊ីល ក្លិប Flamengo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ការធ្វើតេស្តកាយសម្បទា និងវគ្គបណ្តុះបណ្តាល គឺជាការគោរពតាមច្បាប់ ដែលត្រូវឱ្យនៅឃ្លាត ឆ្ងាយពីគ្នា និងអនាម័យ ហើយកីឡាករ និងមន្ត្រីក៏ត្រូវ ធ្វើតេស្តជា ប្រចាំដូចគ្នា។
កាលពីដើមខែនេះ Flamengo បាននិយាយថា កីឡាករនៅក្នុងក្លិបចំនួន ៣ នាក់ បានធ្វើតេស្តវិជ្ជមាន រកឃើញCOVID-១៩ ក្នុងចំណោម ៣៥ នាក់ផ្សេងទៀត។
ដោយឡែក ក្រុម Atletico Mineiro បានបន្តការហ្វឹកហាត់ដូចគ្នា កាលពី សប្តាហ៍មុន ប៉ុន្តែមានភាពខុសគ្នាមួយចំនួន ចំពេលដែលមានការរីករាល ដាលនៃជំងឺរាតត្បាត Covid19 ពោលគឺហ្វឹកហាត់ជាលក្ខណៈក្រុមតូចៗ និងពាក់ម៉ាស់ផងដែរ។
សូមបញ្ជាក់ផងដែរថា ការប្រកួតជើងកក្នុងប្រទេសប្រេស៊ីល ត្រូវបានផ្អាកចាប់តាំងពីពាក់កណ្តាលខែមីនាមកហើយ មានតែក្លិបកំពូល ៗប៉ុន្មានតែប៉ុណ្ណោះ ដែលបានរំលឹកកីឡាកររបស់ពួកគេ ឱ្យមានការហ្វឹកហាត់ហើយមិនទាន់មានកាលបរិច្ឆេទណាមួយសម្រាប់រដូវកាលចាប់ផ្តើមឡើងវិញនោះទេ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍