Connect with us

Stanley Ho ស្តេចល្បែង និងជាអ្នកបង្កើតទីក្រុងម៉ាកាវឱ្យក្លាយជាជង្រុកកាស៊ីណូ បានទទួលមរណភាពក្នុងវ័យ៩៨ឆ្នាំ

ម៉ាកាវ៖ យោងតាមសារព័ត៌មាន Reuters បានបញ្ជាក់ថា ស្តេចល្បែងម៉ាកាវ Stanley Ho ដែលជាបុគ្គលដំបូងគេដែលបានបង្កើតកាស៊ីណូ នៅក្រុងម៉ាកាវ បានទទួលមរណភាពក្នុងវ័យ ៩៨ ឆ្នាំ កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ថ្មីៗនេះ។ ស្តេចល្បែង Stanley Ho បានផ្លាស់ប្តូរទីក្រុងម៉ាកាវដែលកំពុងតែគេងលង់លក់ក្នុងសភាពដ៏ស្ងប់ស្ងាត់ មកជាទីក្រុងអ៊ូអរមួយ ដែលមានកាស៊ីណូធំបំផុតលើពិភពលោក។

កើតក្នុងឆ្នាំ១៩២១ និងមានស្រុកកំណើតនៅទីក្រុងហុងកុង Stanley Ho ធ្លាប់ទទួលបានការងារជាមួយរដ្ឋបាលក្រុងម៉ាកាវដោយផ្លាស់ប្តូរទំនិញជាមួយជនជាតិជប៉ុន ហើយបទពិសោធន៍ទាំងអស់ ដែលលោកមានបានជំរុញឱ្យលោក បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរហូតក្លាយជាមហាសេដ្ឋីមួយរូប ដែលអាចរកចំណូលបានរាប់សិបលានដុល្លារ ផ្ទុយពីអតីតកាលដែលលោក អាចរកប្រាក់ចំណូលបានតែជាង ១ ដុល្លារប៉ុណ្ណោះក្នុង ១ សប្តាហ៍។

ក្រៅពីមុខជំនួញផ្សេងៗជាច្រើនហើយនោះ Stanley Ho ទទួលបានជោគជ័យខ្លាំងក្នុងការគ្រប់គ្រងលើមុខជំនួញកាស៊ីណូទាំង ១៩ កន្លែងផងដែរ។

គួរបញ្ជាក់ដែរថា Stanley Ho មានភរិយា ៤ នាក់ និងកូនប្រុសស្រីចំនួន ១៧ នាក់ដែលខ្លះទទួលបានជោគជ័យស្នងនូវមុខជំនួញបន្តពីឪពុក ខ្លះក៏បានបើករមណីយដ្ឋាន និងតំបន់កម្សាន្ត និងខ្លះទៀតត្រូវបានបង្ខំឱ្យក្លាយជាតារាភាពយន្ត។

ទោះបីជា Stanley Ho គឺជាស្តេចល្បែង និងមានមុខជំនួញបើកកាស៊ីណូពិតមែន តែលោកតែងរំឭកប្រាប់កូនៗ និង មិត្តល្អរបស់ខ្លួនមិនឱ្យងប់ងល់នឹងល្បែងស៊ីសងពេកឡើយ ហើយប្រសិនជាអាចចៀសបានគួរតែចៀសរឹតតែល្អ៕

ប្រភព៖ Reuters

Loading...

ពេញនិយម