Connect with us

ធនាគារជាតិ ថា មិនបានហាមឃាត់មិនឱ្យប្រើប្រាស់ក្រដាសប្រាក់ ១ ២ និង ៥ដុល្លារក្នុងទីផ្សារទេ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីកិច្ចប្រជុំពិភាក្សាអំពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នៅកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ, ធនាគារជាតិនៃកម្ពុជា មិនទាន់កំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាស់ប្រាក់ដុល្លារប្រភេទតូចទាំងស្រុង ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទេ។

ធនាគារជាតិ នៃកម្ពុជា ក៏បញ្ជាក់ប្រាប់ប្រជាពលរដ្ឋ កុំឱ្យមានការភាន់ច្រឡំផងដែរថា មិនមានការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ (១ ២ និង ៥ដុល្លារ) នៅលើទីផ្សារកម្ពុជាទេ។

សេចក្ដីប្រកាសខាងលើ បានឱ្យដឹងថា វិធានការរបស់ធនាគារជាតិ នៃកម្ពុជា គឺដោយសារតែមានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ដូច្នេះ ទុកពេលឱ្យរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនទៅក្រៅប្រទេស ម្យ៉ាងដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ជំនួសក្រដាសប្រាក់ដុល្លារតូចៗតែប៉ុណ្ណោះ៕

Loading...

ពេញនិយម