Connect with us

លោកស្រី ឱ វ៉ាន់ឌីន៖ អ្នកជក់បារី ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាងអ្នកមិនជក់ បើកើតជំងឺកូវីដ១៩

ភ្នំពេញ៖ យោងតាមលោក ឱ វ៉ាន់ឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានចែកចាយនូវសារខ្លីមួយ ទាក់ទងនឹងអ្នកជក់បារី ប្រសិនបើកើតជំងឺកូវីដ១៩ នោះពួកគេនឹងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាងអ្នកដែលមិនជក់បារី និងបង្កើនឱកាសក្នុងការឆ្លងជំងឺកូវីដ១៩ ដោយសារការប៉ះមាត់អាចចម្លងវីរុសចូលក្នុងខ្លួនបាន។

សាររបស់លោកស្រី ឱ វ៉ាន់ឌីន តាមរយៈវីដេអូឃ្លីបនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ផងដែរថា ការប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ជាងអ្នកដែលមិនជក់នេះ គឺដោយសារតែអ្នកជក់បារី អាចមានជំងឺសួត ឬសមត្ថភាពសួតចុះអន់ថយ។

សូមជម្រាបថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា រកឃើញអ្នកដែលធ្លាប់ផ្ទុកវីរុសកូវីដ១៩ចំនួន ១២៤ករណី ដែលក្នុងនោះ ជាសះស្បើយបាន ១២២ករណី និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ចំនួន ២ករណី៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម