Connect with us

ចានធ្វើពីស្លឹកឈើ កំពុងទាក់ទាញការចាប់អារម្មណ៍ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

ថៃ៖ ក្រុមវ័យចាស់ និងជាសិប្បករដែលមានពិការភាព បានបង្កើតគំនិតថ្មីមួយ ដោយយកស្លឹកឈើ ធ្វើជាចាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក៏ដូចជា ចូលរួមការពារបរិស្ថានផងដែរ។

ចានធ្វើពីស្លឹកឈើ ត្រូវបានផ្ដួចផ្ដើមការក្រុមសិប្បករវ័យចាស់ នៅក្នុងខេត្ត Loei ប្រទេសថៃ ដើម្បីជាការស្វែងរកប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ យោងតាមទំព័រហ្វេសប៊ុកឈ្មោះ Jor Jaan Jai Dee បានបង្ហោះនូវសកម្មភាពរបស់លោកតាលោកយាយ ដែលបានប្រមូលស្លឹកពោធិ៍នៅតាមវត្តអារាម ដើម្បីយកមកកែច្នៃធ្វើជាចាន។

ក្រៅពីស្លឹកពោធិ៍ ពួកគាត់បានប្រើប្រាស់ស្លឹកត្នោត ឫស្សី សំបកពោត ជាដើម សម្រាប់ធ្វើជាចាន។ សម្រាប់ចានដែលធ្វើពីស្លឹកឈើនេះ អាចដាក់អាហារស្ងួត និងសម្លរបានដោយគ្មានបញ្ហាឡើយ ហើយចានមួយ គេអាចប្រើប្រាស់បានពី ២ ទៅ ៦ដង មុននឹងវាខូចគុណភាព ហើយត្រូវបោះចោល៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម