Connect with us

សម្រស់ភ្នំព្រឹក ខេត្តបាត់ដំបង ស្រស់ស្អាតខ្លាំងជាមួយទេសភាពព្រៃភ្នំខៀវស្រងាត់

បាត់ដំបង៖ ខេត្តដំបង គឺជាខេត្តមួយដែលមានរមណីយដ្ឋានកម្សាន្តទាក់ទាញជាច្រើន ដែលអ្នកទេសចរភាគច្រើនស្គាល់ច្បាស់ជាងគេគឺភ្នំសំពៅតែម្តង។ ក្រៅពីភ្នំសំពៅហើយនោះ ខេត្តបាត់ដំបងក៏មានតំបន់ទេសចរណ៍ជាច្រើនទៀតផងដែរដូចជា ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្នឹង អាងកំពីងពួយ សេកសក ស្ទឹងចំលងគួយ ជាដើម។

ក្រៅពីតំបន់ទេសចរណ៍ល្បីៗទាំងនោះហើយ ថ្មីៗនេះមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចែករំលែកនូវទេសភាពដ៏ស្រស់ត្រកាលនៃភ្នំព្រឹកដែលមានទឹកជ្រោះហូរធ្លាក់ពីលើភ្នំ រួមជាមួយទេសភាពព្រៃភ្នំខៀវស្រងាត់ធំល្វឹងល្វើយ ដើមឈើដុះស្តុក និងជួរភ្នំទាំងជួរៗ អង្គុយស្តាប់សំឡេងព្រៃប្រឹក្សាបន្ធូរអារម្មណ៍បានយ៉ាងល្អ។

បន្ថែមពីនេះផងដែរ ផ្លូវឡើងទៅភ្នំព្រឹក គឺមានភាពងាយស្រួលជាមួយនឹងផ្លូវក្រាលកៅស៊ូទៅដល់លើភ្នំដោយមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរឡើយ។ អ៊ីចឹងតោះ ទៅទស្សនាវីដេអូត្រួសៗអំពីដំណើរត្រួសៗលើភ្នំព្រឹកទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

វីដេអូ៖ Meak Kim Sattya

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម