Connect with us

អាជីវកម្មនៅប្រទេសថៃ នឹងបើកដំណើរការឡើងវិញ លើកលែងតែរោងភាពយន្ត ចាប់ពីថ្ងៃទី០១ ខែកក្កដា

ប្រទេសថៃ៖ រដ្ឋាភិបាលថៃ បានប្រកាសនឹងអនុញ្ញាតឱ្យគ្រប់អាជីវកម្មបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ ក្រោយការស្នាក់នៅដាច់ដោយឡែក និងផ្អាកអាជីវកម្មអស់មួយរយៈកន្លងមក ដោយសារវីរុសកូវីដ-១៩។

អគ្គលេខាធិការនៃក្រុមប្រឹក្សាស្ដង់ដារជាតិ នៃក្រសួងឧស្សាហកម្មថៃ លោកឧត្តមសេនីយ៍ Somsak Rungsita បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ថៃនឹងបើកប្រទេសឡើងវិញដែលនឹងត្រៀមវិធានការនៅខែក្រោយ។ ទោះជាយ៉ាងណា ដោយសារវីរុសកូវីដ-១៩ នៅមិនទាន់សាបរលាបនៅឡើយ ដូចនេះការពាក់ម៉ាស ការលាងសម្អាតដៃញឹកញាប់ និងការរក្សាគម្លាតពីគ្នា នៅតែត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួនដដែល។

អាជីវកម្មនៅប្រទេសថៃ អាចបើកដំណើរការឡើងវិញនៅដើមខែកក្កដា ប៉ុន្តែដើម្បីចៀសវាងប្រជាពលរដ្ឋ មានភាពងឿងឆ្ងល់ដោយមិនឃើញមានការបើកឡើងវិញនូវរោងភាពយន្តនោះ រដ្ឋមន្ត្រីការិយាល័យលោក Tewan Liptapallop បានឱ្យដឹងថា រោងភាពយន្តនៅមិនទាន់បើកដំណើរការនៅឡើយ តែនេះមិនមែនដោយសារការបិទសិទ្ធិពីខាងរដ្ឋាភិបាលនោះទេ តែខាងរោងភាពយន្តបានបញ្ជាក់ថា អំឡុងពេលនេះនៅមិនទាន់មានភាពយន្តថ្មីសម្រាប់ចាក់បញ្ចាំងជូននៅឡើយ៕

ប្រភព៖ Bangkokpost

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម