Connect with us

ធនាគារជាតិ ថា លុយ ១ ២និង ៥ដុល្លារ នៅចាយធម្មតា ប៉ុន្តែអាជីវកម្ម១កន្លែង បិទថាផ្អាកទទួល

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានជ្រាបហើយថា ធនាគារជាតិនៃកម្ពុជា បានធ្វើការបញ្ជាក់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការមិនហាមឃាត់ចំពោះការចរាចរណ៍ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារនោះទេ។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ ចំពោះក្រដាសប្រាក់ដុល្លារតូចៗ ដែលនៅតែអាចចាយវាយបានធម្មតា នៅក្នុងទីផ្សារកម្ពុជា។

យ៉ាងណាមិញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ គេសង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋ បានចែកចាយនូវរូបថតមួយសន្លឹក ដែលបានបង្ហាញពីទីតាំងអាជីវកម្មមួយកន្លែង ដែលបានបិទថា “ផ្អាកទទួលក្រដាសប្រាក់” ១ ២ និង ៥ដុល្លារ។ ប្រជាពលរដ្ឋមួយចំនួន ក៏បានបញ្ចេញមតិមិនពេញចិត្តចំពោះទីតាំងអាជីវកម្មមួយចំនួន ដែលបានបដិសេធក្នុងការទទួលយកក្រដាសប្រាក់ដុល្លារតូចៗទាំងនេះ ព្រោះធនាគារជាតិនៃកម្ពុជា មិនបានប្រកាសឱ្យឈប់ចាយឯណា?

យោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា កាលពីម្សិលមិញបានឱ្យដឹងដែរថា វិធានការរបស់ធនាគារជាតិ នៃកម្ពុជា គឺដោយសារតែមានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ដូច្នេះ គឺទុកពេលឱ្យរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ម្យ៉ាងដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលយើង ជំនួសក្រដាសប្រាក់ដុល្លារតូចៗតែប៉ុណ្ណោះ៕

Loading...

ពេញនិយម