Connect with us

ថ្ងៃសៅរ៍-អាទិត្យសប្ដាហ៍នេះ តំបន់ទាំងនេះនៅរាជធានភ្នំពេញ នឹងដាច់ចរន្តអគ្គិសនី

ភ្នំពេញ៖ តំបន់មួយចំនួន នៅរាជធានីភ្នំពេញ នឹងមានការផ្អាកចរន្តអគ្គិសនី នៅថ្ងៃសៅរ៍ និងអាទិត្យ សប្ដាហ៍នេះ ដើម្បីក្រុមការងារអគ្គិសនីកម្ពុជា ជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងបណ្ដាញ។ សង្កាត់មួយចំនួន ដែលនឹងត្រូវផ្អាកចរន្តអគ្គិសនី រួមមាន៖

ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ០៩ព្រឹក ដល់ ១២ថ្ងៃត្រង់ នៅសង្កាត់ កាកាបទី១ កាកាបទី២ ដង្កោ និងសង្កាត់ព្រៃស។ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ០៩ព្រឹក ដល់ ០៥ថ្ងៃល្ងាច នៅសង្កាត់ ភ្នំពេញថ្មី គោកឃ្លាង ក្រាំងធ្នង់ ឃ្មួញ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ចោមចៅទី៣ សំរោងក្រោម និងសង្កាត់ គោករកា ។

ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ០៩ព្រឹកដល់ ០៥ល្ងាច នៅសង្កាត់ ជ្រោយចង្វារ ភ្នំពេញថ្មី គោកឃ្លាង ក្រាំងធ្នង់ ឃ្មួញ ចោមចៅទី២ ចោមចៅទី៣ កាកាបទី១ កាកាបទី២ សំរោងក្រោម ស្ទឹងមានជ័យទី១ និងសង្កាត់ ស្ទឹងមានជ័យទី២ ក្នុងរាជធានីភ្នំពេញ។

ទន្ទឹមគ្នានេះ នៅថ្ងៃអាទិត្យដដែល ចាប់ពីម៉ោង០៩ព្រឹកដល់ ០៥ល្ងាច ក៏មានការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅឃុំ ដំណាក់អំពិល ឃុំលំហាច ឃុំសំរោងលើ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល និង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផងដែរ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម