Connect with us

កក្រើកសហរដ្ឋអាមេរិករហូតដល់ក្រុមបាតុករដុតប៉ុស្តិ៍នគរបាលក្រុង Minneapolis ចោល ក្រោយការស្លា ប់ដ៏អយុត្តិធម៌របស់បុរសស្បែកខ្មៅ George Floyd

អាមេរិក៖ កាលពីថ្ងៃចន្ទនេះ ករណីប៉ូលិសដែលបានប្រើជង្គង់សង្កត់ក បុរសស្បែកខ្មៅម្នាក់ដល់ស្លា ប់កំពុងទទួលរងប្រតិកម្មជាខ្លាំងរហូតដល់មានមនុស្សជាច្រើនកើតទុក្ខមិនសុខចិត្ត និងបាននាំគ្នាធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌ដល់ជនរងគ្រោះដែលមានឈ្មោះ George Floyd។

ក្នុងវីដេអូដែលមានរយៈពេល ៨ នាទី ត្រូវបានចែកចាយបន្តជាច្រើនក្នុងបណ្តាញសង្គមដែលប៉ូលិសក្នុងក្រុង Minneapolis ម្នាក់បានប្រើជង្គង់សង្គត់ត្រង់ចំនុច ក ជនរងគ្រោះ Floyd រហូតដល់ដាច់ខ្យល់ស្លា ប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ បើទោះបីជា Floyd ព្យាយាមប្រាប់ថាលោកឈឺគ្រប់កន្លែង និងមិនអាចដកដង្ហើមយ៉ាងណាក៏ប៉ូលិសរូបនោះ មិនព្រមដោះលែង ឬ បន្ធូរបន្ថយឡើយ។

ក្រោយហេតុការណ៍បានកើតឡើង ប៉ូលិសដែលជាជនដៃដល់ និងក្រុមការងារចំនួន ៣ នាក់ទៀត ត្រូវបានបណ្តេញចេញពីការងារ ប៉ុន្តែមហាជនដែលបានឃើញផ្ទាល់ភ្នែក និងតាមរយៈបណ្តាញសង្គមមិនអស់ចិត្តឡើយ ពួកគេបានធ្វើបាតុកម្មទាមទារយុត្តិធម៌ដល់ George Floyd រហូតដល់មានការដុតបំផ្លាញប៉ុស្តិ៍ប៉ូលិសនៅ Minneapolis ទៀតផង។

គួរបញ្ជាក់ដែរថា George Floyd វ័យ ៤៦ ធ្លាប់ជា Rapper ម្នាក់ដែលមានដើមកំណើតជាជនជាតិ ហូស្តុន និងបានរើទៅរស់នៅ Minneapolis ដើម្បីឱ្យខ្លួនឯងកាន់តែប្រសើរដែលលោកបានធ្វើការជាសន្តិសុខ និងធ្វើជាអ្នកបើកបររថយន្តកុងតឺន័រដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាព ប៉ុន្តែបែរជាជួបបញ្ហាគ្រោះថ្នាក់ដល់បាត់បង់ជី វិត។ បច្ចុប្បន្ន ប្រធានាធិបតេយ្យអាមេរិក ដូណាល់ត្រាំ ក៏បានបញ្ជាឱ្យក្រុម FBI និងក្រសួងយុត្តិធម៌ធ្វើការស៊ើបអង្កេតចំពោះសោកនាដកម្មនេះផងដែរ៕

(ទស្សាវីដេអូ)

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម