គំនូរជីវចលបែបអភិរក្សព្រៃឈើ រឿង “សេ្តចតោរោមស” នឹងមាននៅលើកញ្ចក់ទូរទស្សន៍ MyTV ឆាប់ៗនេះ
កម្សាន្ត៖ ជាកូនរបស់ស្តេចសត្វមួយទាំងមូល ប៉ុន្តែ Leo ដែលជាកូនតោរោមសមួយក្បាល បែរជាត្រូវសត្វដទៃបង្អាប់ថា កំសាកទៅវិញ។ Leo តែងរំពឹងថា ថ្ងៃណាមួយខ្លួននឹងអង់អាចក្លាហាន និងមានឥទ្ធិពលដូចឪពុក ឱ្យសក្តិសមជាស្តេចសត្វពិតប្រាកដ។
រស់នៅក្នុងព្រៃធម្មជាតិមួយយ៉ាងមានក្តីសុខ តែបែរជាត្រូវបំផ្លាញចោលដោយមនុស្ស។ ក្រោយមកសត្វទាំងអស់ ត្រូវបានចាប់យកទៅចិញ្ចឹមក្នុងព្រៃ NEO របស់ក្រុមហ៊ុនមួយដែលអភិរក្សព្រៃឈើ ប៉ុន្តែសត្វទាំងអស់ ត្រូវរស់នៅក្នុងច្បាប់ដ៏តឹងរ៉ឹងដែលកំណត់ដោយក្រុមហ៊ុន។
ភាពយន្តគំនូរជីវចល ស្តេចតោរោមស បានបង្ហាញពីទំនាក់ទំនងរវាងមនុស្ស និងសត្វ ដែលកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនមានសមត្ថភាពពិសេសម៉្យាង អាចនិយាយភាសាសត្វបាន។ ចង់ដឹងសាច់រឿងបន្តថា ពួកគេ មានផែនការយ៉ាងណាខ្លះក្នុងការអភិរក្សសត្វព្រៃ កុំភ្លេចតាមដានទស្សនារឿង ស្តេចតោរោមស លើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៥:៣០ នាទីល្ងាចតទៅ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍