Connect with us

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១ករណីទៀត ជាករណីនាំចូល ហើយក៏មានករណីជាសះស្បើយ ១ករណីបន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី (មានតែក្រុមគាត់ ១០នាក់ និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ន បុរសខាងលើរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ។ ចំណែកបុរស ០៨នាក់ផ្សេងទៀត មានតេស្តអវិជ្ជមាន កំពុងដាក់បន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត។ រីឯបុរសម្នាក់ទៀត កំពុងរង់ចាំយកវត្ថុ សំណាកទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញ ហើយរូបគាត់ត្រូវបានដាក់ឱ្យនៅ តាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ។

ករណីជាសះស្បើយមាន ១ករណី ស្ត្រីអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលវិលត្រឡប់មកពីសហរដ្ឋអាមេរិក បានព្យាបាលជាសះស្បើយបានចំនួ ដោយធ្វើតេសអវិជ្ជមានចំនួន២ដង បានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រួចហើយ។

អ្នកឆ្លងកូវីដ-១៩ ទូទាំងប្រទេសកម្ពុជាមានចំនួន ១២៥នាក់ (ស្ត្រី៣៩នាក់ បុរស៨៦នាក់ សម្រាប់អ្នកកំពុងសម្រាកព្យាបាលមានចំនួន២នាក់)៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម