Connect with us

ឧត្តមសេនីយ៍ទោ ស សាវី បានពលី ដោយសារ ជំងឺកូវិដ-១៩ នៅប្រទេសម៉ាលី

ម៉ាលី: កាលពីថ្ងៃទី២៩ ខែឧសភា ២០២០ ឧត្តមសេនីយ៍ទោ ស សាវី បានពលី ដោយសារ ជំងឺកូវិដ-១៩ នៅមន្ទីរពេទ្យកម្រិត២ ចិន។ លោក ស សាវី បានឆ្លងជំងឺកូវីដ-១៩ កាលពី២សប្តាហ៍មុន នៅតំបន់ GAO នៅសាធារណៈរដ្ឋម៉ាលី ក្នុងបេសកកម្មអង្គការសហប្រជាជាតិ។

គួរបញ្ជាក់អោយដឹងដែរថា នៅម៉ាលី អ្នកឆ្លងមេរោគ COVID-19 កើនឡើង ១១៩៤នាក់ ក្នុងនោះ មន្រ្តី អ.ស.ប ៧៣នាក់និងស្លាប់ចំនួន៧២នាក់។ ដោយឡែក ទ័ពមួកខៀវកម្ពុជា មាន៧នាក់ វិជ្ជមានកូវិដ១៩។ មាន កងវិស្វកម្មព្រលានយន្តហោះនៅតំបន់ Kidal ៣នាក់ បានជាសះស្បើយ២នាក់ នៅសល់១នាក់ កំពុងស្ថិតក្រោមការព្យាបាល និងថែទាំដោយផ្ទាល់ពីពេទ្យ អ.ស.ប ចំពោះកម្លាំងកម្ពុជា ចំនួន០៣នាក់នៃកង EOD នៅតំបន់ Tombouctou មានសុខភាពល្អជាធម្មតា និងបន្តធ្វើចត្តាឡីស័ករង់ចាំការយកសំណាកទៅធ្វើការពិនិត្យ រីឯអ្នកជំងឺកម្ពុជា១នាក់ទៀតក្នុងតំបន់ Gao គឺលោក ស សាវី៕

ប្រភព៖ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព

Loading...

ពេញនិយម