Connect with us

សមាគមធនាគារកម្ពុជា ទទួលយកក្រដាសប្រាក់ 1$ 2$ និង 5$ ជាធម្មតា

ភ្នំពេញ៖ សមាគមធនាគារកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយថា សមាគមនៅតែទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ជាធម្មតា។

សេចក្ដីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចុះថ្ងៃទី២៩ ខែឧសភា បានបញ្ជាក់ ២ចំណុចដូចខាងក្រោម៖

១- សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការបញ្ជាក់ចំពោះសាធារណជនឱ្យបានជ្រាបថា ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។

២- លើកទឹកចិត្តសាធារណជនឱ្យប្រើប្រាស់ប្រាក់រៀល។

២- ក្នុងន័យនេះ សមាគមធនាគារកម្ពុជា សូមចូលរួម និងគាំទ្រគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

សេចក្ដីថ្លែងការណ៍របស់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើឡើង ដោយយោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម