Connect with us

សាំងឡើងថ្លៃ ២០០រៀលទៀត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមិថុនា

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឱ្យដឹងថា តម្លៃសាំងធម្មតា បានឡើងដល់ ២៧០០រៀលក្នុងមួយលីត្រ (ឡើងចំនួន ២០០រៀល ពី ២៥០០ រៀល)។

ដោយឡែក សម្រាប់តម្លៃប្រេងម៉ាស៊ូត ឡើងដល់ ២៥០០រៀលក្នុងមួយលីត្រ (ឡើងចំនួន ២០០រៀល ពី ២៣០០រៀល)។ សេចក្ដីជូនដំណឹងនេះ អនុវត្តពីថ្ងៃទី០១ ដល់ ១៥ ខែមិថុនា ឆ្នាំ២០២០៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម