មន្ត្រីប៉ូលិសនៅទីក្រុងញូយ៉កនាំគ្នាលុតជង្គង់ជាមួយក្រុមបាតុករដែលបានបាតុកម្មតវ៉ាការស្លា ប់របស់បុរសស្បែកខ្មៅ George Floyd
អាមេរិក៖ បាតុកម្មរវាងបាតុករជនជាតិស្បែកខ្មៅបានធ្វើការតវ៉ាទាមទារយុត្តិធម៌នៃការរើសអើងជនជាតិស្បែកខ្មៅក្រោយប៉ូលិសស្បែកសជនជាតិអាមេរិកបានសង្កត់កជនរងគ្រោះ George Floyd រហូតដល់ដាច់ខ្យល់ស្លា ប់នៅទីសាធារណៈដែលមានមនុស្សជាច្រើនបានឃើញ និងវីដេអូជាភស្តុតាងផងនោះ បានធ្វើឱ្យក្រុមបាតុករមានការខឹងសម្បាររហូតដល់នាំគ្នាដុតប៉ុស្តិ៍ប៉ូលិសនៅរដ្ឋ Minneapolis សហរដ្ឋអាមេរិក រួមទាំងហាងទំនិញធំៗក្នុងតំបន់នោះបង្ករចលាចលជាខ្លាំង។
ប្រធាននាធិបតេយ្យអាមេរិកលោក ដូណាល់ត្រាំ បានបញ្ជាក់ថាលោកមិនអាចឱ្យក្រុមបាតុករទាំងនោះធ្វើអ្វីតាមអំពើចិត្តរហូតធ្វើឱ្យប្រទេសដែលលោកកំពុងគ្រប់គ្រងគ្មានសណ្តាប់ធ្នាប់បែបនេះឡើយ ប៉ុន្តែទោះជាយ៉ាងណា លោកក៏បានអះអាងថានឹងស៊ើបអង្កេតលើហេតុការណ៍នេះផងដែរ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះក្រុមបាតុករមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលមន្ត្រីប៉ូលិសជាច្រើនរូបបាននាំគ្នាលុតជង្គង់ជាមួយក្រុមបាតុករទាំងនោះ។ Aleeia Abrahaជាអ្នកថតវីដេអូនៃទិដ្ឋភាពពេលនោះបាននិយាយថា លោកពិតជាមិននឹកស្មានដល់ឡើយ ព្រោះលោកមិនដែលឃើញទិដ្ឋភាពបែបនេះតាំងពីដើមមក៕
ប្រភព៖ CNN
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍