ចិន បានកំពុងនាំមុខ ក្នុងការបោះទុនវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជា ក៏បន្តស្វាគមន៍អ្នកវិនិយោគទាំងអស់ ដែលមានបំណងរកស៊ីដោយស្មោះត្រង់
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអះអាងថា ប្រទេសកម្ពុជា បន្តស្វា គមន៍រាល់វិនិយោគិនបរទេសទាំងអស់ ដែលមានបំណងចង់មកបោះទុនវិនិយោគនៅកម្ពុជា ដោយភាពស្មោះត្រង់ ។ ប៉ុន្តែកម្ពុជា បានផ្តល់អាទិភាពខ្ពស់ ជាពិសេសដល់អ្នកវិនិយោគចិន ព្រោះប្រទេសចិន គឺជាមិត្ត និងជាដៃគូរមួយដែលគួរឱ្យទុកចិត្ត និងផ្តល់ភាពកក់ក្តៅបំផុត ។
ការអះអាងនេះ បានធ្វើឡើងនៅចំពោះមុខក្រុមវិនិយោគិនចិន ដែលបានចូលជួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រួមនឹងមន្រ្តីជាន់ខ្ពស់របស់កម្ពុជា និង សភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ប្រទេសកម្ពុជា និងចិន មិនមែនមានទំនាក់ទំនងធម្មតាទៅលើវិស័យធុរកិច្ច និងធុរកិច្ចនោះទេ ប៉ុន្តែគឺជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើងពីគំនិតផ្តួចផ្តើម ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត ដូចជា ការកសាងអាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប និង ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ជាដើម។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន មានទិដ្ឋភាពធំធេងណាស់ដូចជា៖ ទ្វេរភាគី, ខ្សែក្រវ៉ាត់និងផ្លូវ, មេគង្គ-ឡានចាង, និង អាស៊ាន-ចិន។
គួរបញ្ជាក់ថា រយៈពេល៧ខែដើមឆ្នាំ២០១៨នេះ វិនិយោគិនចិន បានបោះទុននៅកម្ពុជា មានទំហំ ទឹកប្រាក់ចំនួន២.៨ ប៊ីលានដុល្លារ ។ ដោយឡែក កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មចិន-កម្ពុជា មាន ៥,៨០០លានដុល្លារ ហើយរំពឹងថា នៅឆ្នាំ២០២០ នឹងកើនឡើងដល់ ៦ប៊ីលានដុល្លារ ។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» របស់ប្រធានាធបិតីចិន ស៊ី ជីនពីង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មវិនិយោគទុន ការផ្លាស់ប្តូរប្រជាជន។ល៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍