Connect with us

លោកយាយអាយុ ១០០ឆ្នាំ ជម្នះលើជំងឺកូវីដ១៩ រហូតបានជាសះស្បើយ

ឥណ្ឌូណេស៊ី៖ លោកយាយអាយុ ១០០ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី បានជាសះស្បើយពីជំងឺកូវីដ១៩ ធ្វើឱ្យលោកយាយ ក្លាយជាស្ត្រីចំណាស់បំផុត ដែលបានជម្នះលើជំងឺដ៏កាចសាហាវ ដែលបង្កហានិភ័យខ្ពស់ចំពោះមនុស្សវ័យចំណាស់។

លោកយាយ Kamtim វ័យ ១០០ឆ្នាំ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅស្រុកកំណើតរបស់លោកយាយ នៅទីក្រុង Surabaya ។ លោកស្រីអភិបាលក្រុង Khofifah Indar Parawansa បានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថាការជាសះស្បើយរបស់លោកយាយ នឹងជួយជំរុញលើកទឹកចិត្តដល់លោកតាលោកយាយដទៃទៀតដែលមានផ្ទុកជំងឺកូវីដ១៩។

លោកស្រី Siti Aminah ត្រូវជាកូនប្រសាស្រីរបស់លោកយាយ បានរៀបរាប់ថា លោកយាយតែងតែស្ដាប់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ហើយអនុវត្តជាប្រចាំ។ ជាមួយគ្នានេះ លោកស្រី Siti Aminah បានពិនិត្យសុខភាពរបស់លោកយាយជារៀងរាល់ថ្ងៃ ខណៈគិលានុបដ្ឋាយិកា ថែទាំលោកយាយ បាននិយាយថា លោកយាយមានភាពរឹងម៉ាំ និងទៀងទាត់ក្នុងការហូបថ្នាំដែលត្រូវបានផ្ដល់ឱ្យ។ លោកយាយ Kamtim ប្រហែលជាត្រូវបានឆ្លងវីរុសកូវីដ១៩ ពីអ្នកជិតខាងរបស់គាត់ នៅពេលដែលពួកគេ មកសួរសុខទុក្ខលោកយាយ នៅឯផ្ទះ។

សូមជម្រាបថា គិតមកទល់ពេលនេះ ឥណ្ឌូណេស៊ី បានបញ្ជាក់ពីអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនជាង ២៦០០០ករណី និងស្លាប់ ១៦១៣ករណី៕

ប្រភព៖ AFP

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម