Connect with us

គ្រប់ក្លិបបាល់ទាត់នៅ La Liga នឹងត្រឡប់មកហ្វឹកហាត់ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃចន្ទនេះ

ក្លិបនៅ La Liga នឹងធ្វើការហ្វឹកហាត់ដូចមុនពេលមានជំងឺកូវីដ១៩ ឡើងវិញ ព្រមទាំងមានការប្រើប្រាស់បន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេដូចរាល់ដង ចាប់ពីថ្ងៃចន្ទនេះតទៅ។ នេះបើតាមការឱ្យដឹងពីក្លិប FC Barcelona។

La Liga បានអនុម័តនូវជំហានទី៤ អំពីការបណ្តុះបណ្តាលវិធានការទប់ស្កាត់ជំងឺឆ្លង ដើម្បីធានាឱ្យការប្រកួតវិលមកវិញ និងមានសុវត្ថិភាព តាមការគ្រោងទុកដែលបានជ្រើសរើស យកថ្ងៃទី១១ ខែមិថុនា ជាការចាប់ផ្តើមរដូវកាល 2019-20 និងបន្តរហូតដល់ចប់ពេញលេញ។

គេហទំព័ររបស់ Barcelona បានឱ្យដឹងថា៖ “កាលពីថ្ងៃសៅរ៍ ស្ថាប័ន La Liga បានចេញសេចក្តីជូនដំណឹង គឺចាប់ពីថ្ងៃចន្ទ ទី១ ខែមិថុនានេះ គ្រប់ក្រុមនឹងត្រឡប់មកហ្វឹកហាត់ជាទ្រង់ទ្រាយធំវិញ។ វិធានការការពារ និងអនាម័យដែលត្រូវបានបង្កើតឡើងដោយអាជ្ញាធរសុខាភិបាល ត្រូវតែបន្តអនុវត្តឱ្យបានគ្រប់ពេល។”

សូមបញ្ជាក់ថា មុននឹង La Liga ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នោះ Barcelona កំពុងឈរកំពូលតារាងមាន ៥៨ពិន្ទ ពីលើគូប្រជែង Real Madrid ចំនួន ២ពិន្ទុ ខណៈការប្រកួត នៅសល់១១លើកទៀត៕

Loading...

ពេញនិយម