Connect with us

Chelsea អាចនឹងជម្រុះ Jorginho ចេញនៅរដូវក្តៅនេះ

មានការរាយការណ៍ថា ក្លិប Chelsea អាចនឹងជម្រុះកីឡាករខ្សែបម្រើ Jorginho ចេញនៅរដូវក្តៅនេះ ប្រសិនបើមានសំណើសមស្រប។

Jorginho បានផ្ទេរមក Chelsea ជិតពីរឆ្នាំមកហើយ បន្ទាប់ពីចាកចេញពី Napoli ទៅតាមគ្រូបង្វឹក Maurizio Sarri។
ប៉ុន្តែលោក Maurizio Sarri បានចាកចេញពី Chelsea ទៅចូលរួមជាមួយ Juventus ហើយមានការអះអាងថា អ្នកទាំងពីរ អាចនឹងជួបជាថ្មី បើទោះបីជាកីឡាករជនជាតិអ៊ីតាលី នៅសល់កិច្ចសន្យាលេងបីឆ្នាំទៀតជាមួយ Chelsea ក្តី។

Jorginho ធ្វើបានល្អនៅក្របខណ្ឌ Serie A ពេលរូបគេចាកចេញកាលពីឆ្នាំ២០១៨ ប៉ុន្តែលោក Santos អះអាងថា គ្មានក្លិបណាមួយអាចផ្តល់ជម្រើសល្អជាង Chelsea នោះទេ ហេតុនេះហើយបានជារូបគេយល់ព្រមមកលេងនៅទីនេះ។

ដោយឡែក មានការអះអាងថា បច្ចុប្បន្នមានក្លិបធំពីរនៅអឺរ៉ុបបានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើ Jorginho ៕

Loading...

ពេញនិយម