Connect with us

កម្មករនិយោជិតប្រហែល២៦០០០នាក់ ដែលព្យួរការងារ នឹងទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ កម្មករនិយោជិត ចំនួន ២៥៥៨៨នាក់ នៃរោងចក្រ សហគ្រាសចំនួន ៦៧ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារឯកទេសវីង ដែលនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភនេះ នៅលេខទូរសព្ទរបស់បងប្អូនកម្មករនិយោជិត។

ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ដូចខាងក្រោម៖

-៦០ ៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ

-១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ

-១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

សូមជម្រាបថា ប្រាក់ឧបត្ថម្ភ នឹងត្រូវចែកជា ២ដង សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងារ ចាបពី២១ថ្ងៃ ដល់ ១ខែ, និងត្រូវចែកជា ៤ដង សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ដោយក្នុង១ដង ស្មើនឹងថវិកាចំនួន ៨១០០០រៀល (២០ដុល្លារអាមេរិក)៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម