Connect with us

អ្វីដែលប្រិយមិត្តទន្ទឹងរង់ចាំទស្សនារឿង “ទេពធីតាព្កុលមាស” របស់ស្ថានីយទូរទស្សន៍ CTN នឹងមកដល់ក្នុងខែមិថុនា នេះហើយ!

ភ្នំពេញ៖ ខ្សែភាពយន្តខ្មែរដ៏ល្អឯក ដែលប្រិយមិត្តនិយាយតៗគ្នាថា ពិតជាល្អមើលគ្រាន់តែមើលឈុតខ្លីៗក៏ជក់ចិត្តដែរ ហើយក៏ជាខ្សែភាពយន្តមួយដែលមានការសម្រិតសម្រាំងបានយ៉ាងល្អ ទាំងឈុតឆាកសម្តែងរបស់តួអង្គនីមួយៗ សក្តិសមជាតារាសម្តែងដ៏មានទេពកោសល្យ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ប្រិយមិត្តប្រាកដជាបានទស្សនានូវព្រះរាជសកម្មភាពរបស់ព្រះនាងតូចនរោត្តម ជេន ណា ដែលទ្រង់ពិតជាសម្តែងបានយ៉ាងល្អឥតខ្ចោះ ពិសេសឈុតស្រក់ទឹកភ្នែកពេលគេធ្វើបាបម្តងៗ នៅក្នុងសាច់រឿងនេះផងដែរ។

សម្រាប់ប្រិយមិត្តដែលទន្ទឹងរង់ចាំទស្សនា រឿង “ទេពធីតាព្កុលមាស” នឹងមកដល់នាពេលឆាប់ៗនេះ គឺក្នុងខែមិថុនា ឆ្នាំ២០២០ ដែលពិតជាធ្វើឱ្យប្រិយមិត្តអន្ទះសាស្ទើរគ្រប់ៗគ្នា ព្រោះតែចង់ទស្សនានូវខ្សែភាពយន្តភាគខ្មែរដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តជាច្រើននាក់ ទស្សនាហើយឱ្យចង់ស្រក់ទឹកភ្នែក កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម