Connect with us

Kim Soo Hyun ពីក្មេងដែលត្រូវឪពុកបោះបង់ចោល មកជាតារាដែលល្បី និងអាចរកប្រាក់ចំណូលបានខ្ពស់ជាងគេប្រចាំកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ តារាលំដាប់ A របស់កូរ៉េខាងត្បូង Kim Soo-hyun បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ប៉ុន្តែហាក់មិនទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញអ្វីឡើយរហូតដល់ឆ្នាំ ២០១១ លោកក៏ទទួលបានការចាប់អារម្មណ៍ពីមហាជនក្នុងរឿង Dream High។

ចាប់តាំងពីពេលនោះមក Kim Soo-hyun ហាក់មានអ្នកស្គាល់ច្រើន និងរឿងភាគដែលធ្វើឱ្យ Kim Soo-hyun ល្បីខ្លាំងជាងនេះទៀតនោះគឺ សង្សារខ្ញុំជាមនុស្សភពផ្កាយ។ បច្ចុប្បន្នតួឯកប្រុសក្នុងរឿង សង្សារខ្ញុំជាមនុស្សភពផ្កាយ គឺជាតារាដែលស៊ីថ្លៃខ្ពស់កប់ពពករហូតដល់ជិត ១០ ម៉ឺនដុល្លារ/ភាគ ហើយកាលពីពេលថ្មីៗនេះដែរខាងផលិតកម្មក្នុងស្រុកមួយបានទាក់ទង Soo Hyun ដើម្បីសម្តែងក្នុងរឿងភាគរបស់ខ្លួនដោយ Soo Hyun ទាមទារតម្លៃ ១៦២,០០០ ដុល្លារ/ភាគ ទោះជាយ៉ាងណា Soo Hyun និងខាងផលិតកម្មនៅមិនទាន់បញ្ជាក់ពីព័ត៌មានពីការសហការការងារជាមួយគ្នានៅឡើយ។

ទោះបីជា Soo Hyun ជោគជ័យខ្លាំងក្នុងវិស័យសិល្បៈក្តី តែបើក្រឡេកមើលពីអតីតកាលវិញ ឪពុកម្តាយតារាប្រុសរូបនេះបានលែងលះគ្នាតាំងពីលោកនៅក្មេងម្ល៉េះដែលឪពុករបស់លោកគឺជាតារាចម្រៀងរ៉កមួយរូបក្នុងសមាជិក Seven Dolphin។ ក្រោយលែងលះគ្នា ឪពុករបស់តារាប្រុសរូបនេះក៏បានរៀបការប្រពន្ធថ្មី និងបោះបង់ Soo Hyun មិនដែលទាក់ទងគ្នាឡើយ។

ជាឪពុកម្នាក់ដែលបោះបង់កូនខ្លួនឯងចោល ប៉ុន្តែតារាចម្រៀងជើងចាស់ និងកូនស្រីក្រោយដរបស់ខ្លួនដែលជាតារាសម្តែងមួយរូបបែរជាយកឈ្មោះ Kim Soo hyun មកប្រើប្រាស់ដើម្បីទាមទារចំណាប់អារម្មណ៍ទៅវិញ។ ទោះជាយ៉ាងណា Kim Soo Hyun បានអះអាងម្តងហើយម្តងទៀតថា រូបលោកគឺជាកូនទោល និងរស់នៅជាមួយម្តាយដែលបានផ្តល់កំណើត និងចិញ្ចឹមរូបលោកតែម្នាក់ឯង៕

Loading...

ពេញនិយម