Connect with us

កំពុងពពោះ បើចៀសបានកុំញ៉ាំផ្លែឈើ ៤ ប្រភេទនេះអី

ជាធម្មតាគ្រូពេទ្យតែងតែណែនាំយើងឲ្យញ៉ាំផ្លែឈើ ព្រោះថាជាអាហារល្អបំផុតមួយសម្រាប់សុខភាព ហើយបើនិយាយពីស្រីៗកំពុងពពោះ អាចនឹងកាន់តែល្អ ប៉ុន្តែក៏ត្រូវប្រយ័ត្នខ្លះដែរ ព្រោះផ្លែឈើមួយចំនួនត្រូវអ្នកជំនាញជឿថាអាចប៉ះពាល់ដល់ការពពោះយើងបាន ហេតុនេះបើចៀសបានគួរចៀសទៅ។ លោកវេជ្ជបណ្ឌិត Sadhna Singhal ឯកទេសរោគស្ត្រីនៅវិទ្យាស្ថានវេជ្ជសាស្រ្ត Sri Balaji ប្រទេសឥណ្ឌា បានផ្ដល់យោបល់ថាផ្លែឈើបួនមុខខាងក្រោមនេះស្រ្តីមានផ្ទៃពោះបើអាចគួរកុំបរិភោគអី។

១- ផ្លែម្នាស់

ពិតណាស់ ម្នាស់ ជាកំពូលផ្លែឈើ ល្អខ្លាំងចំពោះសុខភាព ប៉ុន្តែផ្លែឈើប្រភេទនេះ បើអាចពុំគួរញ៉ាំអំឡុងពេលពពោះទេ ដោយសារវាសម្បូរទៅដោយសារធាតុ Bromelain ដែលជាអង់ហ្ស៊ីមមួយមានទំនាក់ទំនងជាមួយនឹងការបន្ទន់មាត់ស្បូន នាំឲ្យស្បូនងាយកន្ត្រាក់ ជាកត្តាហានិភ័យនាំឲ្យសម្រាលមុនកំណត់។ លើសពីនេះ ញ៉ាំម្នាស់ច្រើន អាចបង្កជាបញ្ហាក្រពះពោះវៀនមួយចំនួន ដូចជារាក ដែលបង្កើនហានិភ័យខ្វះជាតិទឹកពេលពពោះ។

២- ទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរ គឺធ្វើឲ្យរាងកាយកើនកម្តៅ ដែលសុទ្ធតែអាចប៉ះពាល់ទាំងសុខភាពម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។ ក្នុងផ្លែទំពាំងបាយជូរ ក៏សម្បូរទៅដោយសមាសធាតុគីមីមួយ ដែលគេស្គាល់ថា Resveratrol ហើយសារធាតុនេះ អាចមានឥទ្ធិពលធ្វើឲ្យ តុល្យភាពអ័រម៉ូនក្នុងរាងកាយ ប៉ះពាល់ខ្លាំងចំពោះស្រីៗកំពុងពពោះ។

៣- ផ្លែល្ហុង

ល្ហុង ជាផ្លែឈើមួយប្រភេទ ពេញនិយមបំផុតមិនថាសម្រាប់ជនជាតិអាស៊ី អឺរ៉ុប ឬអាមេរិកទេ ប៉ុន្តែសម្រាប់ស្រីៗកំពុងពពោះ ជាផ្លែឈើមួយប្រភេទត្រូវគេដាក់ចូលក្នុងបញ្ជីហាមឃាត់ ព្រោះការសិក្សាជាច្រើនជឿថា ល្ហុងអាចបណ្តាលឲ្យសម្រាលមុនកំណត់ និងមានទំនាក់ទំនងជាមួយបញ្ហាសុខភាពអំឡុងពេលពពោះជាច្រើនទៀត រាប់បញ្ចូលទាំង រលូតកូនជាដើម។ ផ្លែល្ហុង ធម្មតាសំដៅលើខ្ចី ឬមិនទាន់ទុំល្អ គឺសម្បូរទៅដោយជាតិជ័រ ដែលជាតិជ័រល្ហុងទាំងនេះ អាចបង្កឲ្យមានការកន្ត្រាក់ស្បូនបាន។

៤- ផ្លែម្រះ

ម្រះក៏ជាបន្លែប្រភេទផ្លែល្អខ្លាំងសម្រាប់សុខភាព ប៉ុន្តែត្រូវអ្នកវិទ្យាសាស្ត្រជឿថា វាអាចបង្កទៅជារលាកស្បូនចំពោះស្រីៗកំពុងពពោះ នាំឲ្យមានហានិភ័យកូនស្លាប់ក្នុងផ្ទៃ ឬ រលូតកូនជាដើម។ ជាក់ស្តែង ម្រេះមានផ្ទុកសាមាសធាតុពុល (Toxin) ជាច្រើន រាប់បញ្ចូលទាំងជាតិ Quinine Saponic Glycosides និងជាតិ Morodicine ហើយនៅពេលរាងកាយយើងស្រូបយកសារធាតុនេះ អាចបង្កទៅជាការចង្អោរក្អួត ឡើងកន្ទួលស្បែក រាក និងឈឺពោះជាដើម។

៥- កំណត់ចំណាំ

– មិនត្រូវញ៉ាំផ្លែឈើណាដែលលាងមិនស្អាតល្អនោះទេ ព្រោះវាអាចតោងជាប់មកជាមួយថ្នាំសម្លាប់សត្វល្អិត ដីភក់ ឬកាកសំណល់មិនល្អ ជាកត្តានាំឲ្យឆ្លងរោគ ប៉ះពាល់សុខភាពទាំងម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ ត្រូវប្រាកដថា យើងបានលាងផ្លែឈើទាំងនោះស្អាតត្រឹមត្រូវល្អ។
– គ្រប់ផ្លែឈើយើងញ៉ាំ ត្រូវកាត់ចោលកន្លែងណាមានជាំ ឬស្អុយ ព្រោះវាអាចជាបណ្តុំនៃពពួកបាក់តេរីតោងនៅទីនោះ និងចម្លងមកម៉ាក់ៗ ក៏ដូចជាគភ៌ក្នុងផ្ទៃនៅពេលយើងញ៉ាំចូលពោះ។
– ត្រូវចាំឲ្យច្បាស់ថា មិនអាចប្រើសាប៊ូបោកខោអាវ ឬសាប៊ូលាងចាន មកលាងផ្លែឈើជាដាច់ខាត។

៦- ផ្លែឈើល្អៗសម្រាប់ស្រីៗកំពុងពពោះ

អំឡុងពេលពពោះ គ្នាយើងគួរញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន បើទោះជាផ្លែឈើ ៤ប្រភេទខាងលើត្រូវអ្នកជំនាញផ្ដល់យោបល់ថាមិនគួរញ៉ាំក៏ពិតមែន ប៉ុន្តែនៅមានផ្លែឈើល្អៗជាច្រើនទៀតអាចញ៉ាំបាន ហើយសុខភាពល្អថែមទៀតមានដូចជា៖
– ផ្លែស្ត្របឺរី
– ត្របែក
– ឈើរី
– សារី
– គីវី
– ស្វាយ
– ឪឡឹក
– ក្រូច
– ប៉ោម
– ផ្លែប៊ឺរ
ក្រៅពីផ្លែឈើខាងលើនៅមានផ្លែឈើជាច្រើនទៀតសុទ្ធតែញ៉ាំទៅជួយឲ្យការពពោះយើងមានសុវត្ថិភាព និងសុខភាពល្អ។ ប៉ុន្តែគ្រប់ជម្រើសនៃការញ៉ាំ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនពាក់ព័ន្ធរបបអាហារពេលពពោះយើង ដើម្បីសម្រាលកូនដោយសុវត្ថិភាព និងបេប៊ីមានសុខភាពល្អ៕

Loading...

ពេញនិយម