ថៃ អាចនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងខែកក្កដាខាងមុខនេះ
ថៃ៖ ពិធីបុណ្យចូលឆ្នាំ នៅក្នុងប្រទេសថៃ នឹងអាចត្រូវរៀបចំឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ បានសម្រេចផ្អាកពិធីបុណ្យដែលហៅថាសង្ក្រាន្តនេះ កាលពីខែខែមេសាកន្លងទៅ។
អ្នកនាំពាក្យគណៈកម្មការរដ្ឋបាលសម្រាប់ស្ថានភាពនៃជំងឺកូវីដ១៩ លោក Taweesilp Visanuyothin បានលើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។ យ៉ាងណាមិញ លោកបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំនៅក្នុងប្រទេសថៃ អាចនឹងរៀបចំទៅបាន ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់។ លោក Taweesilp Visanuyothin បានបន្តថា បើតួលេខឆ្លង និងស្លាប់នៃជំងឺកូវីដ១៩ មិនមានកើនឡើងទេនោះ រាជរដ្ឋាភិបាលថៃ នឹងពិចារណាលើថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យសង្ក្រាន្ត។
សូមជម្រាបថា គិតចាប់ពីខែមករា មកទល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ប្រទេសថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣០៨២នាក់ និងស្លាប់ ៥៧នាក់៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍