Connect with us

ក្លិប LASK នៅលីគកំពូលអូទ្រីស ត្រូវកាត់ពិន្ទុ ព្រោះហ្វឹកហាត់មិនគោរពតាមការណែនាំ

ក្លិបនៅលីគកំពូលអូទ្រីស LASK ត្រូវគណៈកម្មការរៀបចំការប្រកួតកាត់ពិន្ទុចំនួន១២ពិន្ទុ ព្រោះប្រមូលផ្តុំកីឡាករហ្វឹកហាត់មិនគោរពតាមការណែនាំគម្លាតសង្គម។

មុនការប្រកួតត្រូវផ្អាកដោយសារជំងឺកូវីដ១៩ ក្លិប LASK បានឈរលើកំពូលតារាង ប៉ុន្តែក្រោយចេញវិធានការពិន័យ ក្លិបនេះបានធ្លាក់មកឈរលេខរៀងទី២ ពីក្រោយក្លិប Red Bull Salzburg ដល់ទៅ ៦ពិន្ទុវិញ។

ជាការពិត ស្ថាប័នលីគកំពូលអូទ្រីស បានបើកភ្លើងខៀវឱ្យក្លិបទាំងអស់ អាចប្រមូលផ្តុំកីឡាករហ្វឹកហាត់វិញបាន ដោយត្រូវគោរពការណែនាំគម្លាតសង្គម គឺបែងចែកកីឡាករជាក្រុមតូចៗ មិនលើសពីចំនួន ៦នាក់ទេ តែក្លិប LASK បានធ្វើការហ្វឹកហាត់ដោយដាក់កីឡាករចូលគ្នា ជាធម្មតាទៅវិញ។ ក្រៅពីការកាត់ពិន្ទុ ក្លិបក៏រងការពិន័យជាប្រាក់ចំនួន ៧៥០០០អឺរ៉ូ ផងដែរ។

ទោះយ៉ាងណា លីគកំពូលអូទ្រីសរដូវកាល២០១៩-២០ នឹងវិលត្រឡប់មកវិញ នាអំឡុងពាក់កណ្តាលខែមិថុនានេះ និងនៅសល់ ១០ប្រកួតទៀត ដើម្បីឱ្យ LASK ធ្វើការវាយបកដណ្តើមកំពូលតារាងមកវិញពីក្លិប Red Bull Salzburg វិញ៕

Loading...

ពេញនិយម