Connect with us

ការប្រកួតបាល់ទាត់លីគកំពូលប៉ូឡូញ ដំណើរការឡើងវិញដោយអនុញ្ញាតឱ្យមានអ្នកចូលទស្សនាផ្ទាល់

ការប្រកួតបាល់ទាត់លីគកំពូលប៉ូឡូញ Ekstraklasa បានចាប់ដំណើរការឡើងវិញ ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ។

លីគកំពូលប៉ូឡូញរដូវកាល ២០១៩-២០ បានឈានមកដល់សប្តាហ៍ទី២៦ និងក្លិបមួយចំនួនលេងបាន ២៧សប្តាហ៍មកហើយ ពោលគឺនៅសល់ត្រឹមតែ ៣ ទៅ ៤ប្រកួតទៀត ដើម្បីបញ្ចប់រដូវកាលនេះទាំងមូល ប៉ុន្តែក៏ត្រូវផ្អាកជិត៣ខែកន្លងមក ដោយសារជំងឺកូវីដ១៩។

លោក Mateusz Morawiecki នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ បានយល់ព្រមតាមសំណើរបស់សហព័ន្ធបាល់ទាត់ប៉ូឡូញ ដោយអនុញ្ញាតឱ្យមានសកម្មភាពឡើងវិញចំពោះកីឡាមួយចំនួន រួមទាំងការប្រកួតក្នុងលីគកំពូលនៃក្របខណ្ឌបាល់ទាត់ផងដែរ។

ជាមួយគ្នានេះ ការប្រកួតលីគកំពូល ក៏អនុញ្ញាតឱ្យមានអ្នកចូលទស្សនាផ្ទាល់ថែមទៀត ប៉ុន្តែកំណត់ត្រឹមចំនួន ២៥ភាគរយ នៃកីឡដ្ឋាននីមួយៗ ដែលទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះ៕

Loading...

ពេញនិយម