Connect with us

រាយការណ៍ទៅប៉ូលិសជាបន្ទាន់ បើនរណាមិនចាយ ឬកាត់ទឹកក្រដាសប្រាក់ដុល្លារ $1,$2,$5

ភ្នំពេញ៖ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បេីបងប្អូនយកប្រាក់ដុល្លារទៅចាយ ឬទៅដូរបេីមានគេកាត់ទឹក សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់។ នេះបើយោងតាមការបង្ហោះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ធនាគារជាតិ នៃកម្ពុជា ក៏បញ្ជាក់ប្រាប់ប្រជាពលរដ្ឋ កុំឱ្យមានការភាន់ច្រឡំផងដែរថា មិនមានការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ (១ ២ និង ៥ដុល្លារ) នៅលើទីផ្សារកម្ពុជាទេ។

សេចក្ដីប្រកាសរបស់ធនាគារជាតិ បានឱ្យដឹងថា វិធានការរបស់ធនាគារជាតិ នៃកម្ពុជា គឺដោយសារតែមានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ដូច្នេះ ទុកពេលឱ្យរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនទៅក្រៅប្រទេស ម្យ៉ាងដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ជំនួសក្រដាសប្រាក់ដុល្លារតូចៗតែប៉ុណ្ណោះ៕

Loading...

ពេញនិយម