Connect with us

សូមប្រុងប្រយ័ត្ន! ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងកើតមាននៅកម្ពុជា ខណៈតំបន់ខ្លះ មានភ្លៀងធ្លាក់ច្រើន

ភ្នំពេញ៖ នៅទូទាំងប្រទេសកម្ពុជា ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងកើតមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី០៣ ដល់ ០៩ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ខែមិថុនានេះ។

សេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាបភាគពាយ័ព្យ និងភាគកណ្ដាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។

ចំពោះបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន នឹងមានភ្លៀងកម្រិតពីខ្សោយទៅមធ្យម។ ដោយឡែក បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី០៣ ដល់ ០៩ ខែមិថុនា ឆ្នាំ២០២០៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម