Connect with us

ជួបគ្នាថ្ងៃសៅរ៍នេះ ក្នុងកម្មវិធី “រាត្រីកម្សាន្ត” ជាមួយតួអង្គសំខាន់ៗក្នុងរឿង “ទេពធីតាព្កុលមាស”

ភ្នំពេញ៖ នៅសប្តាហ៍នេះ ប្រិយមិត្តពិតជាប្លែកក្នុងអារម្មណ៍ ដែលបានជួបតារាសម្តែងពោរពេញដោយទេពកោសល្យ ហើយក៏ជាតួអង្គដ៏សំខាន់ៗនៅក្នុងសាច់រឿង “ទេពធីតាព្កុលមាស” ដែលទស្សនិកជនធ្លាប់បានទស្សនានៅឈុតខ្លីៗរួចមកហើយថា ទាំងម្តាយទាំងកូនស្រីសុទ្ធតែកំពូលឆ្នាស់ ថាតើគាត់នៅខាងក្រៅនៃសាច់រឿងតួអង្គគាត់មានចរិកយ៉ាងណាវិញ?

១.(អ្នកអង្គម្ចាស់នរោត្តម ជេនណា)

ទស្សនិកជន នឹងបានជួបអាយដលរបស់ខ្លួន ហើយក៏ទន្ទឹងចង់ជួបនោះ ថ្ងៃសៅរ៍នេះ។ ទស្សនិកជន នឹងបានជួបជាមួយតួអង្គសំខាន់ៗក្នុងរឿង “ទេពធីតាព្កុលមាស” ដូចជា៖ អ្នកអង្គម្ចាស់នរោត្តម ជេនណា (តួអង្គ៖ព្កុលមាស), កុមារី រ៉ាស៊ី លីខារីសា (តួអង្គ៖ឆោមផ្កា), លោក យិន វុត្ថា (តួអង្គ៖ពូយ៉ុង), អ្នកនាង ស ច័ន្ទដានី (តួអង្គ៖មីងខី)។ អ្នកទាំងអស់គ្នា នឹងបានទស្សនានៅកិច្ចសម្ភាសន៍ពិសេសខ្លះៗជាមួយអ្វីៗដែលគាត់សម្តែងក្នុងរឿង “ទេពធីតាព្កុលមាស”។

២.(កុមារី រ៉ាស៊ី លីខារីសា)

តើតួអង្គសំខាន់ៗទាំងបួននៅក្នុងរឿង “ទេពធីតាព្កុលមាស” មានពាក្យពេចន៍អ្វីមកចែកជូនទស្សនិកជន និងបទពិសោធន៍ក្នុងការថតខ្សែភាពយន្តមួយនេះ? តើមានការលំបាកប៉ុណ្ណា និង ស្រួលប៉ុណ្ណា? មិនត្រឹមតែប៉ុណ្ណឹងនោះ តួអង្គទាំងបួន នឹងធ្វើឱ្យទស្សនិកជនសើចសប្បាយផងដែរជាមួយភាពកំប្លុកកំប្លែងក្នុងការបញ្ចេញសំនៀងដ៏ពិរោះរបស់គាត់។ ចុងក្រោយនៃកម្មវិធី ទស្សនិកជន នឹងផ្ទុះសំណើចជាមួយក្រុមកំប្លែង CBS។ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាជាមួយកម្មវិធី “រាត្រីកម្សាន្ត” តាមកញ្ចក់ទូរទស្សន៍ CTN ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា វេលាម៉ោង ៥ល្ងាច ដល់ម៉ោង ៧យប់៕

៣.(លោក យិន វុត្ថា)

៤.អ្នកនាង ស ច័ន្ទដានី)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម