Connect with us

ជំងឺអេបូឡា ផ្ទុះឡើងសាជាថ្មីនៅអាហ្រ្វិក ខណៈវីរុសកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់

អាហ្រិ្វក៖ ជំងឺអេបូឡា បានផ្ទុះឡើងខ្លាំងនៅភាគខាងលិចទ្វីបអាហ្រ្វិក កាលពីឆ្នាំ ២០១៤-២០១៦ និងបានសម្លា ប់មនុស្សអស់ប្រមាណជាង ១១,០០០នាក់ និងចំនួនអ្នកឆ្លងប្រមាណជាង ២៨,០០០ នាក់។

ស្របពេលដែលបច្ចុប្បន្នវីរុសកូវីដ-១៩ មិនទាន់បានស្ងប់ស្ងាត់នៅឡើយផង ជំងឺអេបូឡា ក៏បានវាយលុកប្រទេសនៅអាហ្វ្រិកសាជាថ្មីនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបណ្តាលឱ្យមនុស្សចំនួន ៤ នាក់បានស្លា ប់។ នេះបើយោងតាមការរាយការណ៍ពីអង្គការយូនីសេហ្វ។

កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានសរសេរលើទំព័រ Twitter របស់លោកថាចំនួនអ្នកឆ្លងមាន ៦ ករណីដែលក្នុងនោះចំនួនអ្នកស្លា ប់មាន ៤ នាក់ និង ២ អ្នកទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ Wangata ខេត្ត Equateur ភាគពាយ័ព្យប្រទេស។

បច្ចុប្បន្ន អាហ្រ្វិក មិនត្រឹមតែប្រឈមនឹងវីរុសកូវីដ-១៩ ប៉ុណ្ណោះទេ តែថែមទាំងកំពុងប្រយុទ្ធជាមួយនឹងជំងឺអេបូឡា ដែលកំពុងផ្ទុះឡើងសាជាថ្មីដែលបានធ្វើឱ្យស្ថានភាពកាន់តែយាប់យ៉ឺន៕

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម