Connect with us

Google ត្រូវបានគេប្ដឹងទារសំណង ៥ពាន់លានដុល្លារ ទាក់ទងនឹងមុខងារតាមដានអ្នកប្រើប្រាស់

អាមេរិក៖ ក្រុមហ៊ុនយក្ស Google ត្រូវបានគេប្ដឹងនៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការរំលោភលើឯកជនភាពរបស់អ្នកប្រើប្រាស់ ដោយការដាក់កម្មវិធីតាមដានអ្នកប្រើប្រាស់។ បណ្ដឹងនោះ បានទាមទារឱ្យ Google សងនូវទឹកប្រាក់យ៉ាងតិច ៥ពាន់លានដុល្លារអាមេរិក។

Google បានបដិសេធថា ខ្លួនមិនបានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ឡើយ ទោះបីជាបណ្ដឹងនោះ បានចោទប្រកាន់ក្រុមហ៊ុនខាងលើថាបាន ប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ក៏ដោយ។

យោងតាមក្រុមហ៊ុនច្បាប់ Boies Schiller Flexner បានប្ដឹង Google កាលពីថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ ទៅកាន់តុលាការនៅក្រុងសាន់ចូសេ រដ្ឋកាលីហ្វ័រញ៉ា។ ក្រុមហ៊ុននេះ បានអះអាងថា Google បានតាមដានអ្នកប្រើប្រាស់ ទោះបីជាពួកគេកំពុងប្រើប្រាស់នូវមុខងារ Incognito នៅលើ Chrome ក៏ដោយ៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម