Connect with us

សម្រស់កោះឆ្លាមលើទឹកដីខេត្តកោះកុងដែលអ្នកទេសចរអាចមុជទឹកទស្សនាជីវចម្រុះនៅសមុទ្រដ៏ថ្លាឆ្វង់

កោះកុង៖ ខេត្តកោះកុង បានទាក់ទាញភ្ញៀវទេសចរជាច្រើនដោយសារផ្ទៃសមុទ្រធំល្វឹងល្វើយ និងមានតំបន់ធម្មជាតិជាច្រើនកន្លែងផងនោះ បានធ្វើឱ្យអ្នកទេសចរឃើញហើយទប់ចិត្តមិនបាន។

ជាក់ស្តែង ខេត្តកោះកុង បានបើកទទួលភ្ញៀវទេសចរកាលពីឆ្នាំទៅសម្រាប់ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៍ចង់ប្តូរបរិយាកាសមុជទឹក ដើម្បីទស្សនាជីវចម្រុះនៅបាតសមុទ្រដ៏ថ្លាលើ កោះឆ្លាម ឬ កោះគូសារី ដែលមានចម្ងាយពីកោះស្តេចប្រមាណ ៣៥ គីឡូម៉ែត្រ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ ក្រុមអ្នកមុជទឹកស័្មគ្រចិត្តកម្ពុជា បានប្រទះឃើញនាវាដឹកទំនិញមួយដែលបានលិចបាត់អស់រយៈពេលជាយូរឆ្នាំមកហើយ និងបានដុះផ្កាថ្មពាសពេញរហូតក្លាយជាចំណុចមួយដែលក្រុមអ្នកទេសចរដែលបានមុជទឹកមិនអាចរំលងបាន។

ដោយសារ កោះឆ្លាម ទើបតែក្លាយជាតំបន់ទេសចរណ៍មួយ និងបើកដំណើរការ ទើបមិនសូវមានអ្នកស្គាល់ច្រើននៅឡើយ។ ទោះជាយ៉ាងណា កោះដែលស្ថិតនៅលើដែនសមុទ្រខ្មែរមួយនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនផងដែរដោយសារទឹកសមុទ្រថ្លាឆ្វង់ បូករួមនឹងជីវចម្រុះស្រស់ស្អាតគួរជាទីទាក់ចិត្ត៕

រូបភាព៖ ឱម ពេជ្រពន្លឺ

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម