Connect with us

បុរសជនជាតិខ្មែររស់នៅរដ្ឋ Atlanta បង្ខំចិត្តប្រើប្រាស់កាំភ្លើងដើម្បីការពារហាងលក់គ្រឿងអលង្ការខ្លួនពីក្រុមបាតុករស្បែកខ្មៅ

សង្គម៖ បាតុកម្មដែលបានផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រ ដើម្បីស្វែងរកយុត្តិធម៌ដល់បុរសជនជាតិស្បែកខ្មៅ George Floyd ដែលត្រូវប៉ូលិសស្បែកសសង្កត់កដល់ដាច់ខ្យល់ស្លា ប់បានធ្វើឱ្យក្រុមបាតុករស្បែកខ្មៅជាច្រើននាក់នាំគ្នាដុតប៉ុស្តិ៍ប៉ូលិស Minneapolis និងហាងលក់ទំនិញជាច្រើន។

ស្ថិតក្នុងទីក្រុង Buckhead រដ្ឋ Atlanta លោក Antwerp Diamonds ម្ចាស់ហាងជនជាតិខ្មែរលក់គ្រឿងអលង្ការ Slim the Jeweler បានប្រើប្រាស់កាំ ភ្លើងដើម្បីធ្វើការតបតទៅកាន់ក្រុមបាតុករវិញ ក្រោយពួកគេព្យាយាមចង់បំផ្លាញហាងរបស់លោក កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។

ក្រោយពីវីដេអូដែលលោកបានប្រើប្រាស់កាំភ្លើងបាញ់គំរាមនេះ បានចែកចាយលើប្រព័ន្ធ Twitter រួច ម្ចាស់ហាងលក់គ្រឿងអលង្ការរូបនេះ ក៏បានបកស្រាយថា “ដោយសារពួកគេប្រើប្រាស់កាំភ្លើងមុន ទើបលោកប្រើប្រាស់កាំភ្លើងតបតវិញ”៕

ប្រភព៖ Nextshark

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម