Connect with us

Ariana Grande តារាដំបូងគេដែលទទួលបានចំណាត់ថ្នាក់លេខ ១ លើបទចម្រៀងដល់ទៅ ៤ បទក្នុងតារាងបទចម្រៀងល្បីៗទូទាំងពិភពលោក

កម្សាន្ត៖ មកទល់ពេលនេះ តារាចម្រៀងល្បីៗមួយចំនួននៅមិនទាន់មានបទចម្រៀងណាមួយ បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងបទចម្រៀងល្បីៗទូទាំងពិភពលោក Billboard នៅឡើយ។ ប៉ុន្តែបើក្រឡេកមើលពីតារាចម្រៀងស្រីវ័យ ២៦ ឆ្នាំ Ariana Grande វិញបានក្លាយជាតារាចម្រៀងដំបូងគេដែលអាចដណ្តើមបានចំណាត់ថ្នាក់លេខ ១ ចំនួន ៤ បទក្នុងចំណោមបទចម្រៀងល្បីៗចំនួន ១០០ ទូទាំងពិភពលោក។

ជាក់ស្តែង ក្រោយពីបទចម្រៀង “Rain On Me” ដែលជាបទចម្រៀងច្រៀងរួមជាមួយនឹងតារាចម្រៀង Lady Gaga បានជាប់ចំណាត់ថ្នាក់លេខ ១ រួចមក ក្នុងឆ្នាំ ២០១៨ Grande ក៏ទទួលបានជោគជ័យលើបទចម្រៀង “Thank U, Next” សាជាថ្មី។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៩ បទចម្រៀង “7 Rings” ក៏បានអង្រួនអារម្មណ៍ទស្សនិកជនរហូតបានជាប់ចំណាត់ថ្នាក់ក្នុងតារាងបទចម្រៀងល្បីៗម្តងទៀត។

រីឯបទទី ៤ ដែល Ariana Grande ទើបតែទទួលបានចំណាត់ថ្នាក់លេខ ១ នោះគឺបទ “Stuck With U” ដែលនាងច្រៀងរួមជាមួយតារាចម្រៀងប្រុសល្បីឈ្មោះ Justin Bieber ក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់អ្នកដែលរងផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩៕

ប្រភព៖ Forbes

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម