Connect with us

គេងមិនលក់រ៉ាំរ៉ៃ អាចប៉ះពាល់ដល់ខួរក្បាល ហើយអាចកើតជំងឺទាំងនេះទៀត

បញ្ហាគេងមិនលក់ ជាធម្មតា វាបណ្តាលឱ្យយើងមានអារម្មណ៍មិនល្អ ធីងធោង រសាប់រសល់ពេញខ្លួន ហើយបញ្ហានេះ មនុស្សសម័យឥឡូវឧស្សាហ៍កើត មិនថា ចាស់ ឬក្មេងទេ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឱ្យដឹងថា ការគេងមិនលក់រ៉ាំរ៉ៃអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ខួរក្បាលរបស់យើង។ លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា មិនតែប៉ុណ្ណោះ អ្នកដែលមានជំងឺគេងមិនលក់រ៉ាំរ៉ៃ អាចប្រឈមនឹងការកើតជំងឺជាច្រើនរួមមាន៖

– ជំងឺមហារីក
– ជំងឺបេះដូង
– ជំងឺទឹកនោមផ្អែម
– ជំងឺក្រពេញទីរ៉ូអ៊ីត
– ច្រាលអាស៊ីដក្រពះ
– ជំងឺទាក់ទងនឹងខួរក្បាល ដូចជា ស្រេ្តស និង បាក់ទឹកចិត្ត។

ដូចនេះ ដើម្បីថែរក្សាសុខភាព និងសុខភាពខួរក្បាលឱ្យនៅដំណើរការបានល្អ យើងត្រូវរៀបពេលវេលាគេងឲ្យបានត្រឹមត្រូវ និងគេងឱ្យបានគ្រប់គ្រាន់។ ប្រសិនបើសង្កេតឃើញថា ខ្លួនមានជំងឺគេងមិនលក់រ៉ាំរ៉ៃ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលទាន់ពេល មុនពេលវាបណ្តាលឱ្យកើតជំងឺខាងលើប៉ុន្មាននេះ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម